Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងឧស្សាហកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និង KhmerSME នៅខេត្តសៀមរាប

ដោយ Pothe Thun
15/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និង KhmerSME នៅខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសណ្ឋាគារអង្គរមីរ៉ាខលខេត្តសៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សមាគមសហគ្រិនវ័យក្មេង និងសមាគមសហគ្រិនស្ត្រីកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគេហទំព័រ ASEAN Acces និង KhmerSME ” ជូនដល់មន្ត្រីជំនាញពាក់ព័ន្ធនៅមូលដ្ឋាន នឹងយកផ្សព្វផ្សាយបន្តទៅដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម នៅខេត្តគោលដៅរួមមាន៖ ខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងឧត្តរមានជ័យ ។

ឯកឧត្តម ឈា ឡាយហ៊ី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យមនៃក្រសួង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង៖ ទី១.ដើម្បីផ្សព្វផ្សាយអំពីអំពីអត្ថប្រយោជន៍ និងដំណើរការចុះឈ្មោះជាមួគេហទំព័រ Access និងគេហទំព័រ KhmerSME ,ទី២.ដើម្បីបង្កើនចំនួនអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់ធម្មតាដែលបានចុះឈ្មោះជាមួយគេហទំព័រទាំងពីរ, ទី៣.ដើម្បីបង្កើនការយល់ដឹងអំពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធឌីជីថលទៅដល់សហគ្រាសធុនតូច និងមធ្យម ,ទី៤.ដើម្បីបង្កើនផលិតភាពសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន សម្រាប់ការអភិវឌ្ឍជំនាញរបស់បុគ្គលិកសហគ្រាសធុនតូច និងមធ្យម និងទី៥.ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសហគ្រាសធុនតូច និងមធ្យម និងការចូលរួមក្នុងការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ ជាពិសេសនៅក្នុងសាលារៀន និងបង្កើតឱកាសបណ្តុះបណ្តាលបែបតម្រង់ទិស។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាគោលដៅអាទិភាពខ្ពស់បំផុត។ ក្នុង គោលដៅនេះ រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម មុខរបរ និង ការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយគ្នានេះដែរ វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម ក៏តែងតែទទួលបាននូវការគាំទ្រជាច្រើនទៀតពីរដ្ឋាភិបាលដូចជា ការផ្តល់ហិរញ្ញប្បទាន ការបណ្តុះ បណ្តាលវិជ្ជាជីវៈ ការអនុគ្រោះពន្ធ ហើយថ្មីៗនេះ ក៏មានការផ្អាកទៅលើការបំពេញបែបបទបើកដំណើរ ការអាជីវកម្មខ្នាតតូច ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ចីរភាព និងលទ្ធភាពដល់ប្រជាជន កម្ពុជាទូទៅក្នុងការបង្កើត និងបណ្តុះអាជីវកម្ម បង្កើតចំណូល និងឱកាស។ជាការពិតណាស់ យើងនៅតែបន្តភាពជាដៃគូជានិច្ចជាមួយវិស័យឯកជនសម្រាប់វិស័យសហ គ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបន្តស្វែងយល់អំពីបញ្ហានានា ដើម្បីបង្កភាពងាយស្រួលក្នុងការ ដំណើរការអាជីវកម្ម។ ដោយមើលឃើញអំពីសារ:សំខាន់ និងបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយដៃគូ រៀបចំសិក្ខាសាលាបរិវត្តកម្មឌីជីថលនេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖ក្នុងបរិបទក្រោយការរីករាលដាលជាសកលនៃជំងឺកូវីដ-19 សហគ្រាសធុនតូច និង មធ្យមនៅខេត្តសៀមរាប និយាយដោយឡែកនិងនិយាយជារួមនៅទូទាំងប្រទេសកម្ពុជាបានចាប់ផ្ដើមមានការកើនឡើងគួរអោយកត់សម្គាល់ ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន និងការផ្គត់ផ្គង់សេវា ដែលក្នុងនោះ ក៏បានរួមចំណែកដល់ការអភិវឌ្ឍសង្គមតាមរយៈ ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងរក្សា នូវស្ថេរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោក អភិបាលរងខេត្តបន្តថា៖សហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា ភាគច្រើនជា “សេដ្ឋកិច្ចក្រៅប្រព័ន្ធ” មិនទាន់មាននូវអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវនៅឡើយ និង តម្រូវអោយមានការចុះបញ្ជីអាជីវកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ បន្ថែមពីនេះ ពាក់ព័ន្ធនឹងការទទួល បានព័ត៌មាននៅជាបញ្ហាចម្បងនៅឡើយ ជាពិសេសចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញ បច្ចេកទេសនៅមានកម្រិត ជាហេតុដែលសហគ្រាសនៅកម្ពុជាត្រូវការការជួយជំរុញ និងការពង្រឹង សមត្ថភាពបន្ថែមទៀត៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ASEAN AccessKhmerSMEក្រសួងឧស្សាហកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣

មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.