Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣

ដោយ Pothe Thun
15/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យ៉ាងហោចណាស់មនុស្សចំនួន ១.០១៥នាក់ បានស្លាប់ និងរបួសធ្ងន់ ១.៧៧៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ ។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមានឡើងចំនួន២.១២៦លើក បណ្តាលឲ្យមានអ្នកស្លាប់ចំនួន ១.០១៥នាក់ របួសធ្ងន់១.៧៧៥នាក់ របួសស្រាល១.០១៦នាក់ ដែលក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៩ភាគរយ។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះ នៅក្នុងខេត្តសៀមរាប ក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ទៅ៧៧ករណី បណ្តាលឲ្យមានអ្នកស្លាប់ ៣៩នាក់ និងរងរបួសធ្ងន់៣៤នាក់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់គួឲ្យព្រួយបារម្ភ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកម្ពុជាខាតបង់ថវិកាជាតិប្រមាណជាង ៤០០លានដុល្លាអាម៉េរិក ក្នុងមួយឆ្នាំ។ នេះគេនៅមិនទាន់គិតពីផលវិបាកសង្គមនានា ដូចជាការបន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្រ្តីមេម៉ាយ ចាស់ ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ ជាមួយគ្នានោះកាលពីឆ្នាំ២០២២ ខេត្តសៀមរាប ក៏មានគ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ១០៦ករណី និងបណ្តាលឱ្យស្លាប់១០៥នាក់ របួសធ្ងន់៦០នាក់ និងខូចខាតយានយន្តសរុប ១៩០គ្រឿង ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កត្តាកំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀត បានបង្កើតឱ្យជាបញ្ហាប្រឈម ដូចជាការកកស្ទះចរាចរណ៍ និងការកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្តោយផ្លូវជាតិសំខាន់ៗ ត្រង់ចំណុចប្រសព្វ បញ្ហានេះបានក្លាយទៅជាក្តីបារម្ភ ដ៏ធំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។

លោកថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិ សង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ ដូច្នេះការប្រារព្ធយុទ្ធនាការនេះឡើង នៅក្នុងក្រុងសៀមរាប នាឱកាសនេះមាន គោលបំណងសំខាន់បំផុត គឺដើម្បី ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះ ពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចារណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយនូវគ្រោះថ្នាក់ ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ដើម្បី ឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍ តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ចរាចរណ៍ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រោះថ្នាក់​ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.