Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

ដោយ Pothe Thun
15/09/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ និងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។

ក្នុងកិច្ចប្រជុំស្តីពីការតាំងពិព័រណ៍ភូមិមួយផលិតផលមួយនារសៀលថ្ងៃទី១៤ ខែកញ្ញានេះ លោក យុន លីនណេ អភិបាលរងខេត្តរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប បានឲ្យដឹងថា ការតាំងបង្ហាញនូវផលិតផលខ្មែរនេះ ជាឱកាសមួយក្នុងការជួយជំរុញឲ្យអ្នកផលិត និងអ្នកទិញបានជួបគ្នា ជជែកគ្នា ដើម្បីស្វែងរកការពង្រីកទីផ្សារផលិតផលក្នុងស្រុក។ ជាក់ស្តែងការតាំងបង្ហាញនូវផលិតផលមួយ ភូមិមួយកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក យុន លីនណេ បន្តថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។ រដ្ឋបាលខេត្ត និងនិងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន៕

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូមិ១ ផលិតផល១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន

វិស័យឯកជនប្ដេជ្ញាពង្រឹងការអប់រំដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាពស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល

វិស័យឯកជនប្ដេជ្ញាពង្រឹងការអប់រំដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាពស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.