Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិស័យឯកជនប្ដេជ្ញាពង្រឹងការអប់រំដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាពស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល

ដោយ Pothe Thun
18/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិស័យឯកជនប្ដេជ្ញាពង្រឹងការអប់រំដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាពស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់សិស្សនុសិស្សចំនួន ១៤៨នាក់ នៅថ្ងៃទី១៧ ខែកញ្ញានេះ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង លោក លី សុវណ្ណ បានប្ដេជ្ញាពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។

លោកបន្តថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យទាំងនេះ សាលាក៏បានដាក់ចេញនូវ និងកំណត់យកនូវគោលការសំខាន់ៗមួយចំនួនដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាឲ្យសិស្សក្រោយបញ្ចបើការសិក្សាមានប្រសិទ្ធិភាព អាទិភាពខ្ពស់ និងមានជំនាញចំណេះដឹងគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទៀតផង។

គួរឲ្យដឹងថា កាលពីពេលនេះថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំកាន់តែមានភាពល្អប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាពស្នូល ៤ចំណុច គឺ៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣.ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា ស្របទៅនឹងវិស័យអាទិភាពទាំង៤នេះ ក្រសួងអប់រំ ក៏បានបន្ថែមនូវចំនុចចំនួន៤ ទៀតរួមមាន៖ ការអប់រំឌីជីថល, ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍការអប់រំកាយ និងកីឡា៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា

អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា

ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.