Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា

ដោយ Pothe Thun
19/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមការសិក្សាថ្មីៗ របស់អ្នកបុរាណវិទូ បានឱ្យដឹងថា អង្គរធំគឺជាមណ្ឌលនៃទីក្រុងបុរាណរបស់ចក្រភពខ្មែរ ដោយមានប្រាសាទបាយ័នជាចំណុចកណ្តាល មានតំបន់ជាយក្រុងរីកសាយនៅជុំវិញមណ្ឌលនេះ មានវិសាលភាព លាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា។

អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក អ៊ឹម សុខរិទ្ធី ពន្យល់ថា តាមក្បួនខ្នាតនៃការរៀបចំទីក្រុងកាលពីសម័យបុរាណ គឺយកលំនាំតាមទំលាប់ប្រពៃណីឥណ្ឌា ដោយទីក្រុងទាំងអស់ត្រូវមានកំពែងព័ន្ធជុំវិញ ដោយកំពែងទាំងនោះអាចសង់ពីដី ពីឈើ និងកំពែងថ្មជាដើម ទៅតាមក្បួនខ្នាតនៃនគរោបនីយកម្ម។តាមធម្មតាការរៀបចំរាជធានីសម័យបុរាណ ដំបូងគេត្រូវធ្វើទៅតាមទិសទាំងបួន គឺទិសខាងលិច ខាងកើត ខាងជើង និងខាងត្បូង ហើយទិសនីមួយៗមានខ្លោងទ្វារចូលដោយយកតាមលំនាំខ្សែសំខាន់ពីរ គឺខ្សែទទឹងថ្ងៃមួយ និងខ្សែបណ្តោយថ្ងៃមួយ។ ក៏ប៉ុន្តែ សម្រាប់ក្រុងអង្គរធំវិញ បែរជាមានខ្លោងទ្វារចូលទីក្រុងដល់ទៅ៥។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ដោយសារក្រុងអង្គរធំជាមណ្ឌលនៃរាជធានី ដូច្នេះហើយ កំពែងត្រូវតែកសាងឡើងពីថ្មមានខ្លោងទ្វារចូលចំនួន៥លើសពីក្បួនខ្នាតនៃរាជធានីបុរាណដទៃទៀតនោះ គឺដោយសារខ្លោងទ្វារទី៥ ធ្វើឡើងនៅពេលដោយគោរពតាមព្រះបរមរាជវាំង។លោកឱ្យដឹងទៀតថា ចំពោះការចេញចូលតាមខ្លោងទ្វារទីក្រុងអង្គរនាសម័យបុរាណទៀតសោត ប្រហែលមិនមានការបែងចែកឋានានុក្រមទេ ក៏ប៉ុន្តែមានច្បាប់ទំលាប់ដោយត្រូវបែងចែកផ្ទៃក្រុងទៅតាមឋានានុក្រម មានសង្កាត់ក្សត្រ សង្កាត់ព្រាហ្មណ៍ សង្កាត់អ្នកជំនួញ សង្កាត់អ្នកការទូត អ្នករាជ្ជការមន្ត្រី និងអ្នកស្រុកធម្មតាជាដើម។ ល។ អ្នករស់នៅតំបន់ខាងជើងអាចចូលទៅទីក្រុងតាមខ្លោងទ្វារជើង អ្នករស់នៅខាងត្បូង អាចចូលតាមខ្លោងទ្វារខាងត្បូង ដោយមិនចាំបាច់វាងទីក្រុងទៅរកច្រកផ្សេងទេ។

លោកបន្តថា ក្រៅតែពីតែខ្លោងទ្វារចូលទីក្រុងនៅតាមទិសទាំង៤ ក៏ពិតមែន ក៏ទីក្រុងអង្គរមានផ្លូវក្រវ៉ាត់ក្រុង២ជាន់ទៀត សម្រាប់ឱ្យមនុស្សចូលមកទីក្រុងទៅតាមតំបន់ដែលពួកគេរស់នៅ។ បន្ថែមលើនេះ គឺមានផ្លូវក្រវ៉ាត់ក្រុងចំនួនពីរទៀត គឺផ្លូវក្រវ៉ាត់នៅក្រៅទីក្រុង មានទទឹងប្រហែល១០ម៉ែត្រដោយផ្លូវនោះព័ទ្ធជុំវិញទីក្រុងទាំងមូល។ឯផ្លូវក្រវ៉ាត់ក្រុងទី២ គឺនៅខាងក្នុងទីក្រុង ផ្លូវក្រវ៉ាត់ក្រុងទី២នេះ ជារាជធានីមានក្បួនខ្នាតត្រឹមត្រូវមានខ្លោងទ្វារមានផ្លូវចូលទៅក្នុងទីក្រុង ហើយមានផ្លូវឆ្ពោះទៅសង្កាត់មួយៗខ្វាត់ខ្វែង។ ផ្លូវទាំងអស់នេះ បើមើលទៅផ្ទៃរបស់រាជធានីក្រុងអង្គរធំ គឺប្រៀបដូចជាក្រឡាចត្រង្គបែងចែកផ្ទៃទីក្រុង ដោយមានជាសង្កាត់ៗសម្រាប់មនុស្សរស់នៅ។

សូមបញ្ជាក់ថា តាមកាសិក្សាថ្មីៗរបស់ស្ថាប័នអន្តរជាតិសហការជាមួយអាជ្ញាធរជាតិអប្សរា បានបង្ហាញថាកាលពីសម័យបុរាណនៅក្រុងអង្គរនៃចក្រភពខ្មែរទាំងមូល គឺមានមនុស្សរស់នៅប្រមាណ ១លាននាក់៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុរាណ​វិទូអតីតរាជធានី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ដីព្រៃជាង ៥រយហិកតា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងបោសសម្អាតសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    180 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.