Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ដោយ Pothe Thun
11/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង សាសនធរោ ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្ស អមដំណើរដោយ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត គ្រូសូត្រវត្តមួយចំនួនក្នុងខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ មី១០កេស ,អង្ករ១៥០គីឡូក្រាម ,ត្រីខ១កេស ,ត្រីស្រស់ប្រមាណជាង១៥០គីឡូក្រាម ផ្តល់ជូនដល់មេឃុំឬស្សីលក និងមេឃុំគោកធ្លកលើ ស្រុកជីក្រែង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយក្រុមគ្រួសារគាត់ត្រូវបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមាននៃជំងឺនេះ និងមិនអាចចេញទៅណាបានដោយអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅឋានរៀងខ្លួន។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង មានថេរដីកាទៀតថា ចំពោះអំណោយដែលបាននាំមកជូននាពេលនេះដែរ គឺបានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយយកមកប្រគេនហើយក្រុមមន្ត្រីសង្ឃខេត្ត បានធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន ដើម្បីចែករំលែកនិងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កាត់បន្ថយការឆ្លងជម្ងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ឱ្យខិតខំថែរក្សាសុខភាព កុំបាក់ទឹកចិត្តនិងត្រូវស្តាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋានឱ្យបានម៉ត់ចត់និងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្ត្របង្កា និងការពារចៀសវាងនូវការចម្លងទៅអ្នកដទៃមកខ្លួនយើង។ វិធានការការពារដ៍មានប្រសិទ្ឋភាពសម្រាប់ជាយ័នការពារហានិភ័យពីជំងឺនេះ គឺត្រូវអនុវត្តតាមនូវសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវនូវវិធានការរបស់ប្រមុខ រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩នេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី សែន សុផល មេឃុំឬស្សីលក បានថ្លែងអំណរព្រះគុណនូវព្រះទ័យយកចិត្តទុកដាក់របស់ព្រះសង្ឃ បានជួយឧបត្ថម្ភសម្ភារទាំងនេះ សម្រាប់បែងចែកដល់ក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយពួកគាត់មិនអាចចេញទៅប្រកបអាជីវកម្មធ្វើស្រែចម្ការបានដូចមុន។ ជាមួយបញ្ហានេះដែរ អាជ្ញាធរឃុំស្រុកក៏តែងតែសហការគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ក្រុមយុវជនឃុំ និងប្រជាការពារ ដើម្បីណែនាំពន្យល់ជូនដល់ប្រជាពលរដ្ឋ ឱ្យយល់ពីវិធីការពារ និងឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយបានស្នើដល់គាត់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ អនាម័យស្អាត ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឱ្យបានត្រឹមត្រូវ ហើយសូមចងចាំថា យើងភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ធ្វើចត្តាឡីស័កមន្ត្រី​សង្ឃ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០នាក់ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទទួលបានអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.