ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា
មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ នៅវត្តសិលាចារ្យ ក្នុងស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ថា រយៈកាលកន្លងមក មានតែភិក្ខុ-សាមណេរមួយចំនួនតូច បាននិមន្តបិណ្ឌបាត្រទៅកាន់ទីផ្សារ ឬទីកន្លែងមិនសមរម្យ ហើយការរៃអង្គាសបច្ច័យនេះ វាស្ទើរតែក្លាយជាសកម្មភាពដើរសុំទានទៅហើយ ដូច្នេះក្នុងឱកាសនេះ សូមស្នើដល់ព្រះចៅអធិការគ្រប់វត្ត ...