Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលារៀន​ចំនួន​០៤ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាបឯកភាពគ្នា​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​

ដោយ Pothe Thun
17/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលារៀន​ចំនួន​០៤ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាបឯកភាពគ្នា​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សាលារៀន​ចំនួន​០៤ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប រួមមាន​សាលារៀន​ស្ពី​ធ្លើ​រ​អ​ញ្ញា​ញ​អង្គរ , សាលារៀន​សាមគ្គី​សហគមន៍ , សាលា​អនុវិទ្យាល័យ​ហ៊ុន សែន ស្រះស្រង់ និង វិទ្យាល័យ​នគរធំ ដែលមាន​សិស្ស​សរុប​ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ឯកភាពគ្នា​សម្រេច​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ហូប​យកទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា និង សុខភាព​សិស្ស ។​

​លោក ជា សារិន នាយក​ប្រតិ​ប​ត្ដិ​មូ​និ​ធិ​សាលាបឋមសិក្សា​ស្ពី​ធ្លើ​រ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ដោយ មានការ​ឧបត្ថម្ភ​ដប​សម្រាប់​ដាក់​ទឹក​បរិភោគ​ជា​ប្រភេទ​កែវ ពី​ក្រុមហ៊ុន​លក់​សម្ភារ​ការិយាល័យ ហ្វិ​ក​អ​ហ្វី​ស Flex office សាលារៀន​ទាំង​០៤​នេះ បាន​ឯកភាពគ្នា​បញ្ឈប់​ការប្រើប្រាស់​ដប​ដាក់​ទឹក​ប្រើប្រាស់​ជា​ប្រភេទ​ប្លា​ស្ទីក ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន​នៅក្នុង​សាលា​ផង , កាត់បន្ថយ​នូវ​ការនាំ​ចូល និង​ប្រើប្រាស់​ដប​ប្លា​ស់​ស្ទិ​ក​នៅក្នុង​សាលារៀន​ផង ខណៈដែល​សាលារៀន​នេះ មាន​ធុង​ទឹក​ចម្រោះ ដើម្បី​ផ្ដល់​ទឹក​ជូន​សិស្សានុសិស្ស​ជាស្រេច ហើយ​ដប​ទឹក​ថ្មី​នេះ មានគុណ​ភាពល្អ​អាច​ឲ្យ​សិស្ស​ប្រើប្រាស់​បានយូរ ដែល​អាចជួយ​ឲ្យ​អាណាព្យាបាល​សិស្ស កាត់បន្ថយ​ការចំណាយ​ការមើល​ថែទាំ​សុខភាព និង​ថវិកា​ផងដែរ ហើយ​ក្រៅពីនេះ ក្រុមហ៊ុន​នេះ​ក៏បានផ្ដល់​សម្ភារ​សិក្សា​ដល់​សិ​ស្សា នុ​សិស្ស​ជាច្រើន​ទៀត រួមទាំង​បង់​អង្គុយ​ដាក់​ក្នុង​សាលារៀន​ទៀតផង ។​

​កញ្ញា ចាន់ សុជាតា តំណាង​ក្រុមហ៊ុន​ធាន​ឡុង​អ​ហ្វី​ស បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​ជួយ​សម្ភារ​សិក្សា​ដល់​សាលា​ទាំង​បួន​នេះ​ជា​លើក​ទី ២​ហើយ ដើម្បី​លើកទឹកចិត្ដដ​ល់​កុមារ​ឲ្យ​ចង់​បន្ដ​ការសិក្សា​បានយូរ​អង្វែង ព្រោះ​សិស្ស​ខ្លះ​នៅតាម​ជនបទ​តែងតែ​ជួប​ការខ្វះខាត ខណៈដែល​សាលារៀន​ស្ពី​ធ្លើ​រ​នេះ ជា​សាលារៀន​មូលនិធិ​ដែល​គ្រប់គ្រង​បានល្អ ទើប​ក្រុមហ៊ុន​ជួយផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្ស និង​គ្រូបង្រៀន ដែល​សរុប​ជា​ថវិកា​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​អាមេរិក ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​កញ្ញា ចាន់ សុជាតា បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​ពេលវេលា​ដែល​ត្រូវ​តបស្នង​ដល់​ប្រទេស​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មកហើយ ហើយ​ក្រុមហ៊ុន​នឹងមាន​គម្រោង​បន្ត​ផ្ដល់​សម្ភារ​ការិយាល័យ និង​សម្ភារ​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​មាន​អនាគត​ភ្លឺស្វាង ៕

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ដប​កែវដបដាក់​ទឹកដប​​ប្លា​ស្ទីកបរិស្ថាន​ក្នុង​សាលា​សាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដោយសារ​ឥទ្ធិពល​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​

សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដោយសារ​ឥទ្ធិពល​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​

អ្នកលក់​ក្រឡានក្នុងស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​មានការ​ត្អូញត្អែរ​ដោយសារ​ការលក់​ក្រឡាន​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​

អ្នកលក់​ក្រឡានក្នុងស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​មានការ​ត្អូញត្អែរ​ដោយសារ​ការលក់​ក្រឡាន​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.