Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

ដោយ Pothe Thun
17/10/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(​ប៉េកាំង​)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា កំណើន​នៃ​ការលក់​របស់ខ្លួន​បាន​ងើប​ឡើងវិញ​ជាថ្មី ដែល​នេះ​គឺ​បង្ហាញ​ពី​ជ័យជម្នះ​លើ​វិធានការ​ខ្ទប់​ដង្ហើម​ពាណិជ្ជកម្ម Huawei នៅ​ទូទាំង​ពិភពលោក ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន New York Times នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

​សហរដ្ឋអាមេរិក​បាន​បញ្ចូល Huawei ទៅក្នុង​បញ្ជីខ្មៅ​កាលពី​ខែឧសភា​កន្លងទៅ ដោយ​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ទាំងអស់ ក្នុង​ការលក់​បរិក្ខា​ចាំបាច់​នានា​ឱ្យ​ក្រុមហ៊ុន​យក្ស​ចិន​មួយ​នេះ យកទៅ​ផលិត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍ 5G ជាដើម​។ ការ​រឹតត្បិត​នេះ​ក៏​ត្រូវបាន​គេ​រំពឹង​ដែរ​ថា នឹង​ធ្វើឱ្យប៉ះពាល់​មិនតិច​នោះទេ​ដល់​ប្រាក់ចំណូល​របស់ Huawei ប៉ុន្តែ​ការលក់​របស់ Huawei មាន​ចំនួន​ដល់​ទៅ ៨៦​ពាន់​លាន​ដុល្លារ​គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​។ ពោលគឺ​កើនឡើង​ជិត ២៥​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក​បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា ឱ្យ​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក កុំ​ប្រើប្រាស់​បរិក្ខា​ជាពិសេស​គឺ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន Huawei ដោយ​ចោទថា ក្រុមហ៊ុន​មួយ​នេះ​អាច​នឹង​លួច​ស៊ើបការណ៍​សំងាត់ ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ស្របពេល​នោះដែរ​ក្រុមហ៊ុន Huawei បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​៕​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: Huaweiអាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដោយសារ​ឥទ្ធិពល​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​

សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដោយសារ​ឥទ្ធិពល​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​

អ្នកលក់​ក្រឡានក្នុងស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​មានការ​ត្អូញត្អែរ​ដោយសារ​ការលក់​ក្រឡាន​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​

អ្នកលក់​ក្រឡានក្នុងស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប​មានការ​ត្អូញត្អែរ​ដោយសារ​ការលក់​ក្រឡាន​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន SOL Media Company និង​ក្រុមហ៊ុន SEo Dansan Digital Company នៃ​សាធារណ​កូរ៉េ​

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន SOL Media Company និង​ក្រុមហ៊ុន SEo Dansan Digital Company នៃ​សាធារណ​កូរ៉េ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.