Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

ដោយ Pothe Thun
25/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ នៅវត្តសិលាចារ្យ ក្នុងស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ថា រយៈកាលកន្លងមក មានតែភិក្ខុ-សាមណេរមួយចំនួនតូច បាននិមន្តបិណ្ឌបាត្រទៅកាន់ទីផ្សារ ឬទីកន្លែងមិនសមរម្យ ហើយការរៃអង្គាសបច្ច័យនេះ វាស្ទើរតែក្លាយជាសកម្មភាពដើរសុំទានទៅហើយ ដូច្នេះក្នុងឱកាសនេះ សូមស្នើដល់ព្រះចៅអធិការគ្រប់វត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមបណ្ដាឃុំសង្កាត់ រួមគ្នាចូលរួមទប់ស្កាត់នៃការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលសកម្មភាពនេះបង្ហាញឱ្យឃើញនូវការធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា និងប៉ះពាល់ទៅដល់ជំនឿរបស់ប្រជាពុទ្ឋបរិស័ទ ព្រមទាំងទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានជាច្រើនផងដែរ ។

លោក វណ្ណ ប៊ុនណា បញ្ជាក់ទៀតថា៖ន័យនេះមិនមែនហាមប្រាមភិក្ខុ សង្ឃ មិនឱ្យនិមន្តបិណ្ឌបាត្រទេ ការនិមន្តបិណ្ឌបាត្រជាកិច្ចមួយនៅក្នុងចំណោមពុទ្ឋកិច្ចទាំងបួន ដែលព្រះសម្មាសម្ពុទ្ឋទ្រង់បញ្ញត្តឱ្យភិក្ខុសង្ឃត្រូវតែបំពេញ ហេតុនេះសូមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ជួយពិនិត្យសួរនាំឯកសារលិខិតស្នាមពីសង្ឃអង្គនោះ ឱ្យបានច្បាស់លាស់ ទាំងការឃោសនារៃអង្គាស និងការនិមន្តគោចរបិណ្ឌបាត្រតាមទីមិនសមគួរ ដើម្បីរក្សានូវតម្លៃព្រះពុទ្ឋសាសនារបស់យើង បើពិនិត្យឃើញថាក្លែងក្លាយ ត្រូវឃាត់ខ្លួន រួចកសាងសំណុំរឿងចោទពីបទប្រើប្រាស់ឯកសណ្ឋាន និងឯកសារខុស ។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះចៅអធិការ និងឧបជ្ឈាជាអ្នកបំបួស ចូលរួមទប់ស្កាត់ជនខិលខូច ឬមានសីលធម៌ ចរិយា អាកប្បកិរិយាមិនសមរម្យ ហើយចង់បួស ត្រូវពិនិត្យលិខិតបញ្ចាក់កាយសម្បទានិងកិរិយាមារយាទ និងឯកសារពាក់ព័ន្ឋ ពីមូលដ្ឋាននៃបុគ្គលដែលចង់បួសជាមុន ព្រោះថា កុលបុត្រដែលអាចបួសបាន លុះណាមានបដិញ្ញាណបញ្ជាក់ពីកិរិយាមារយាទ មិនមែនជាជនខិលខូចនៃបុគ្គលចង់បួសរបស់មេឃុំឬចៅសង្កាត់ និងទទួលការអនុញ្ញាតិពីអាជ្ញាធរស្រុកសិន ទើបអាចសាងភ្នួសបាន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ថា ៖ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ ត្រូវបានរៀបចំឡើងដោយសាលាអនុគណស្រុកបន្ទាយស្រី និងស្រុកអង្គរធំ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុកបន្ទាយស្រីស្រុកអង្គរធំ មន្ត្រីសង្ឃសាលាគណខេត្ត ស្ថាប័នពាក់ព័ន្ធជុំវិញស្រុក លោក លោកស្រីមេឃុំ ក្នុងស្រុក២ ព្រមទាំងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងស្រុក សរុបប្រមាណ២៥០ អង្គ/ នាក់ ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព្រះពុទ្ឋ​សាសនាមន្ទីរធម្មការខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២

កិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២

Roaming https://real-money-casino.ca/jungle-jim-el-dorado-slot-online-review/ Reels Position

70 100 % https://mobilecasino-canada.com/60-free-spins-no-deposit/ free No deposit

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.