មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ឆមាសទី១ឆ្នាំ២០២០នេះ ជម្ងឺឆ្លងកុមារមានការថយចុះ
ក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ដែលគេកត់សម្គាល់ថា គឺជារយៈពេលដែលកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នៅខេត្តសៀមរាប ឬ មន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែនេះ មានតែសេវាពិនិត្យស្រ្តីមានផ្ទៃពោះ និងសេវាសម្រាលកូនប៉ុណ្ណោះ ដែលត្រូវបានរក្សាអត្រាខ្ពស់ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក៏ប៉ុន្តែចំនួនកុមារដែលចូលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺឆ្លងផ្សេងៗមានការថយចុះ ដូចជាជម្ងឺគ្រុនឈាមជាដើម គឺមានការថយចុះរហូតដល់១៦ដង តិចជាងពាក់កណ្តាល នាឆ្នាំ២០១៩កន្លងទៅ។ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧ ...