Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ឆមាសទី១ឆ្នាំ២០២០នេះ ជម្ងឺឆ្លងកុមារមានការថយចុះ

ដោយ Pothe Thun
06/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ដែលគេកត់សម្គាល់ថា គឺជារយៈពេលដែលកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នៅខេត្តសៀមរាប ឬ មន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែនេះ មានតែសេវាពិនិត្យស្រ្តីមានផ្ទៃពោះ និងសេវាសម្រាលកូនប៉ុណ្ណោះ ដែលត្រូវបានរក្សាអត្រាខ្ពស់ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក៏ប៉ុន្តែចំនួនកុមារដែលចូលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺឆ្លងផ្សេងៗមានការថយចុះ ដូចជាជម្ងឺគ្រុនឈាមជាដើម គឺមានការថយចុះរហូតដល់១៦ដង តិចជាងពាក់កណ្តាល នាឆ្នាំ២០១៩កន្លងទៅ។

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍នេះ នៅក្នុងបទសម្ភាសន៍មួយនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ហើយអ្វីដែលលោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះ គឺការវាយតម្លៃចំពោះការអនុវត្តរបស់ប្រជាពលរដ្ឋ លើវិធានការអនាម័យទប់ស្កាត់ការឆ្លង និងការចម្លងវីរុសកូវីដ១៩ ក្រោមការណែនាំរបស់ក្រសួងសុខាភិបាល និងការចូលរួមគោរព តាមការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋភិបាលផងដែរ។ លោកថា វិធានការអនាម័យទាំងនោះ បានក្លាយជាទម្លាប់ថ្មីសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏ត្រូវបានទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗក្រៅពីកូវីដ១៩ផងដែរ ក៏ជាការវាយតម្លៃក្រោមការវិភាគមួយចំណែកដែរថា ការធ្វើអនាម័យ លាងដៃ ពាក់ម៉ាស់ និងការធ្វើចត្តាឡីស័កដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ទៅលើប្រជាពលរដ្ឋចំណូលស្រុកមកពីក្រៅប្រទេស ដែលជាវិធានការទប់ស្កាត់រលកទី២នៅក្នុងសហគមន៍ ក៏ជាកត្តាសំខាន់ផងដែរ ដល់ការកាត់បន្ថយជម្ងឺឆ្លងដល់ទារក និងកុមារ។ ពាក់កណ្តាលឆ្នាំ២០២០នេះបានកន្លងផុតទៅ ជម្ងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមកុមារ ត្រូវបានថយចុះ ៕
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា មានប្រសាសន៍យ៉ាងដូច្នេះថា៖

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង

Tags: បន្ទប់សង្គ្រោះបន្ទាន់កុមារមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាបសង្គ្រោះជីវិតកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.