Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
06/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា អស់កាលត្រីមាស ហើយក៏ជាតម្រូវការរបស់ព្រះភិក្ខុសង្ឃគ្រប់អង្គ ត្រូវការចាំបាច់នូវការប្រើប្រាស់ទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គុម្ពីរក្បួនខ្នាតផ្សេងៗ។

ការនាំយកទៀនវស្សាមកវេរប្រគេនព្រះសង្ឃនេះ គឺដើម្បីជាប្រទីបសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ បំភ្លឺនៅពេលយប់ ក្នុងពេលចូលវស្សាមានរយៈពេល៣ខែ ដូច្នេះហើយចំពោះទេយ្យទាន ដែលបាននាំយកមកវេរប្រគេនគឺ ដើមី្បគ្រប់ភិក្ខុសង្ឃទាំងអស់ ទុកប្រើប្រាស់នៅក្នុងទីវត្ត។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា៖នៅកម្ពុជាវិស័យអាណាចក្រ និងពុទ្ឋចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចំរើន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកបញ្ជាក់ថា វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបាន គឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ហើយពួកគាត់រីករាយ និងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ប្រទេសយើងមានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។ ពិធីចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀងធ្លាក់ជោកជាំ។ ពិធីចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ក្រុមការងារចុះជួយស្រុកបន្ទាយស្រី ប្រគេនទេយ្យវត្ថុចំនួន១០វត្ត ក្នុងនោះរួមមាន៖ វត្តបន្ទាយស្រី វត្តត្បែង វត្តធ្លកវារ៍ វត្តសសី វត្តជប់ពពេល វត្តម្រាក្សវារ៍ វត្តស្រះដូនរីក អាស្រមវត្តភ្នំហប់ អាស្រមវត្តព្រៃជាំ និងអាស្រមពើងព្រួតដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនចំណាំវស្សាចំនួន ០១គូ ,សាដក ០១, ទឹកផ្លែឈើ ០២កេស, ទឹកដោះគោខាប់ ០១កេស, ទឹកបរិសុទ្ធ ១០យួរ, ត្រីខ ០១កេស, មី ០១កេសធំ, អង្ករ ០២ការ៉ុង, ប៊ីចេង ០២គីឡូក្រាម, ប្រហុក ០៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកត្រី ០២យួរ, ស្ករស ០៥គីឡូក្រាម, តែ ០១កញ្ចប់, ប្រេងម៉ាស៊ូត ៣០លីត្រ, បច្ច័យសម្រាប់៩វត្ត ក្នុងមួយវត្ត ៨សែន ៦ម៉ឺនរៀល ។ដោយឡែកនៅវត្តបន្ទាយស្រីបានចំនួន ១លាន ២សែនរៀល និងជូនថវិកាដល់គណកម្មការអាចារ្យចំនួន ៦នាក់ ម្នាក់ៗ ៥០០០០រៀល ជូនថវិកាដល់លោកតា លោកយាយជីចំនួន ៩៤នាក់ ម្នាក់ៗ ១០០០០រៀល និង ឧបត្ថម្ភដល់ក្រុមឆៃយ៉ាំចំនួន ២០០០០០រៀល សរុបជាទឹកប្រាក់ចំនួន ២០០៩៩២០០រៀល ៕
អត្ថបទ និងរូបភាព ៖ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.