Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

ដោយ Pothe Thun
06/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមជំនួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ និងទារកនៅកម្ពុជា ដោយមិនគិតថ្លៃ។

តាមការឲ្យដឹងពីលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីពេទ្យជ័យវរ័្មនទី៧ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទប់សង្គ្រោះបន្ទាន់ថ្មីទាំងពីរនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីសម្រួលដល់ការជួយសង្គ្រោះជីវិតកុមារ និងទារកទើបនឹងសម្រាល មកពីគ្រប់តំបន់នៃប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ ក៏បានលើកឡើងផងដែរថា នៅឆ្នាំ២០២០នេះ ស្រ្តីដែលបានមកទទួលសេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប នៅតែមានអត្រាខ្ពស់ដដែល គឺប្រមាណពី ៤០០ទៅ៦០០នាក់ក្នុងមួយថ្ងៃ ស្រ្តីសម្រាលកូនមានពី៧០ ដល់១០០នាក់ក្នុងមួយថ្ងៃ ក្នុងនេះមានការវះកាត់ពី១០ទៅ១៥ករណី ដោយឡែកមានការវះកាត់ទូទៅកុមារ មានជាមធ្យម៣០នាក់ក្នុងមួយថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យ ការដាក់ឲ្យដំណើរការបន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បង្ហាញថា បន្ទប់សង្គ្រោះបន្ទាន់ថ្មីទាំងពីរនេះ ទទួលបានវិភាគទានពីមូលនិធិគន្ធបុប្ផាកម្ពុជាជាទឹកប្រាក់១លានដុល្លារអាមេរិច ដើម្បីដំណើរការសាងសង់អាគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។

ឯកឧត្តមបញ្ជាក់ថា នេះក៏ជាលើកទី២ហើយ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមវិភាគទានសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កុមារនិងទារក ដែលលើក០១ ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៃអគារគន្ធបុប្ផា មុនីនាថ សីហមុនី កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ដោយបន្ថែមពីលើការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុជាប្រចាំ ដល់កិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផា។

សូមជម្រាបថា៖ បន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប ចាប់ផ្ដើមដំណើរការផ្ដល់សេវា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ និងបន្ទប់សង្គ្រោះបន្ទាន់កុមារ ចាប់ផ្ដើមដំណើរការផ្ដល់សេវា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា៖ មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង បានផ្ដល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ដោយឥតគិតថ្លៃ ជាមួយនឹងការចំណាយថវិកាប្រមាណពី ៤៥លាន ទៅ ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ថវិកាចំណាយទាំងនេះ ទទួលបានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ រួមមាន មូលនិធិគន្ធបុប្ផាស្វីស ឬមូលនិធិគន្ធបុប្ផា Dr. Beat Richner, និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវស្នាមញញឹមដល់កុមារ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ” និងដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមាររាប់លាននាក់នៅកម្ពុជា ដែលជាអាទិភាពមួយនៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: មន្ទីរពេទ្យជ័យវរ្ម័នទី៧សង្គ្រោះជីវិតកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩

ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.