Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
07/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋ មានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារ ក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល២ខែ ចាប់ពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក អ៊ួន អ៊ាត ប្រធានការិយាល័យសុខុមាលភាពសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។

លោកប្រធានការិយាល័យ បញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋមានបណ្ណក្រីក្រ ឬហៅថាបណ្ណសមធម៌ ក្នុងខេត្តសៀមរាបក្នុងដំណាក់កាលទី១ មានចំនួនជាង៥ពាន់លានរៀលហើយ។ ក្នុងការឧបត្ថម្ភនេះដែរ គ្រួសារនីមួយៗ ទទួលបានថវិកាមិនដូចគ្នាទេ គឺអាស្រ័យទៅលើស្ថានភាពសមាជិកគ្រួសារ ដូចជាជនពិការ ជនមានផ្ទុកមេរោគអេដស៍ និងចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើងជាដើម ដែលមានការស្រង់ព័ត៌មានពីមន្ត្រីធ្វើអត្តសញ្ញាណ និងបានកំណត់ការឧបត្ថម្ភតាមរយៈប្រព័ន្ធអនឡាញរបស់រាជរដ្ឋាភិបាល។

បើតាមការឲ្យដឹងពី លោកស្រី ស្រី សុគុណ អនុប្រធានមន្ទីរផែនការខេត្តសៀមរាប បង្ហាញថា ការផ្សព្វផ្សាយ អំពីការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋមានបណ្ណក្រីក្រ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ នៅតាមឃុំ-សង្កាត់ នៅទូទាំងក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីអនុប្រធានមន្ទិរ បញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ នេះ គឺផ្ដល់ជូនសម្រាប់គ្រួសារក្រីក្រដែលមានបណ្ណក្រីក្រ ក្រ១ និងក្រ២ ពុំមែនផ្ដល់ជូនជាលក្ខណៈបុគ្គលឡើយ។ ចំពោះការស្នើសុំធ្វើបណ្ណក្រីក្រនេះ ប្រជាពលរដ្ឋក្រីក្រ អាចទៅស្នើសុំពាក្យពីសាលាឃុំ សាលាសង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន និងសម្ភាសន៍រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០នេះ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ប័ណ្ណក្រីក្រប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

ត្រាំ កំពុងរងការរិះគន់ជាថ្មីក្រោយហៅវីរុសកូរ៉ូណាថា«វីរុសចិន»

ត្រាំ កំពុងរងការរិះគន់ជាថ្មីក្រោយហៅវីរុសកូរ៉ូណាថា«វីរុសចិន»

កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.