Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

ដោយ Pothe Thun
07/07/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កុមារកម្ពុជា ងាយនឹងក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត នេះបើតាមប្រសាសន៍ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០នេះ។

លោកជំទាវអគ្គលេខាធិការ បញ្ជាក់ថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ិនធើណិត កាន់តែមានភាពស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗ ដូចជា ការចាប់ជម្រិត ការជួញដូរមនុស្ស និងពេស្សាចាជាដើម។ លើសពីនោះ កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ បានបន្សល់នូវផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវ កុមាររងគ្រោះទាំងនោះភាគច្រើន មានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឈឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាចជាដើម។

នាពេលកន្លងមក ដើម្បីការពារឧត្តមប្រយោជន៍កុមារ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារមួយចំនួនទៀត។ ក្នុងនោះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់អន្តរជាតិនានា និងបានដាក់ចេញនូវវិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើន។ ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្រ្តទី១ “ការអភិវឌ្ឍធនធានមនុស្ស” និងផែនការ មួយចំនួនដែលពាក់ព័ន្ធកិច្ចការពារ និងលើកម្ពស់សិទ្ធិកុមារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លើកឡើងថា ដោយសារមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ រួមនិងវិបត្តិនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចាញ់បោកការឃោសនារបស់ជនខិលខូច គ្រប់រូបភាព ជាពិសេសការទំនាក់ទំនងតាមបណ្ដាញសង្គម ដែលផ្ដល់ផលអវិជ្ជមានដល់ប្រជាពលរដ្ឋខ្វះចំណេះដឹង ជឿជាក់ថា ការផ្សព្វផ្សាយទាំងនោះពិតជាមានភាពស្របច្បាប់ រហូតដល់ការហ៊ានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់។

លោកអភិបាលរងខេត្ត បង្ហាញថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ក្រុមការងារទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីបរទេសខេត្តសៀមរាប សង្កេតឃើញថា ក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋខ្មែរប្រមាណ៨០ ទៅ១០០នាក់ បានត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក្នុងនោះក៏មានកុមារផងដែរ។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ក្រសួង ស្ថាប័ន្ថពាក់ព័ន្ធទាំងអស់ សូមជួយចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ពលកម្មកុមារ ជាពិសេសការកុមារដែលធ្វើចំណាកស្រុកទៅបរទេស។ ក្នុងនោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមានការអត់ធ្មត់ ក្នុងការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។ សូមរង់ចាំសេចក្ដីណែនាំផ្លូវណាមួយពីរាជរដ្ឋាភិបាលកម្ពុជា អំពីការបើកច្រកព្រំដែនរវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសនានា មុននឹងសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស។

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិតកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.