Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

ដោយ Pothe Thun
08/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានទទួលអណ្ដូងទឹកខ្នាតធំចំនួន៤ ដែលជាដំណោះស្រាយចំគោលដៅនៃតម្រូវការដ៏ចាំបាច់ នៅក្នុងភូមិដែលតែងតែជួបបញ្ហាខ្សត់ទឹកប្រើប្រាស់ធ្ងន់ធ្ងររៀងរាល់រដូវប្រាំងមួយនេះ ដែលអំណោយនេះដែរជារបស់សប្បុរសជនដែលរស់នៅក្នុងខេត្តសៀមរាប ។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា នៅក្នុងស្រុកបន្ទាយស្រីក្រៅពីអណ្តូងស្នប់ជ្រៅ ភូមិត្រពាំងថ្មក៏ទទួលបានការជួយដោះស្រាយការលំបាកជាច្រើនផ្សេងទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា រួមមាន៖ ផ្លូវក្រាលគ្រួសក្រហម៣ខ្សែ ការចាប់ផ្តើមតភ្ជាប់បណ្តាញអគ្គីសនីចូលមកក្នុងភូមិ ស្រះទឹកធំចំនួន២ បញ្ចប់ការបោសសម្អាតគ្រាប់មីនទាំងស្រុងនៅក្នុងភូមិ បំពាក់អំពូលសូឡាជូនគ្រប់ៗផ្ទះ និងទទួលការចែកអំណោយទ្រង់ទ្រាយធំចំនួន៣ដងដែលសមិទ្ធិផលទាំងអស់នេះសុទ្ធតែកើតមានឡើងក្នុងឆ្នាំ២០២០នេះទាំងអស់ ។

លោក ឃឹម ហ្វីណង់ បន្ថែមថា ថ្ងៃខាងមុខ នៅពេលដែលតម្រូវការជាមូលដ្ឋានគ្រឹះត្រូវបានបំពេញរួចហើយ រដ្ឋបាលស្រុកនឹងបង្វែរអាទិភាពមកផ្តោតលើការបង្កើតការងារ និងមុខរបរដល់ភូមិក្រីក្រនេះវិញ ដោយសង្ឃឹមថាជំនាន់ក្រោយនៃអ្នកត្រពាំងថ្មនឹងអាចផ្លាស់ប្តូរជោគវាសនារបស់ខ្លួនបាន ។ ក្នុងឱកាសនោះដែរលោកអភិបាលស្រុកបន្ទាយស្រី ជំនួសមុខអោយប្រជាពលរដ្ឋទាំង ២៤៥គ្រួសារនៅក្នុងភូមិទីទ័លក្រជាងគេមួយនៅក្នុងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនក្នុងខេត្តសៀមរាប ដែលបានចូលរួមជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគម្រោងជួយដោះស្រាយវិបត្តិខ្វះខាតទឹកប្រើប្រាស់នៅក្នុងភូមិត្រពាំងថ្ម ដោយបានចូលរួមឧបត្ថម្ភជាអណ្តូងធំស្នប់ជ្រៅចំនួន៤នេះឡើង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ចាន់ ឃុង មានប្រសាសន៍ថា អណ្តូង៤នេះមិនទាន់អាចដោះស្រាយបានបញ្ហាខ្វះខាតទឹកទាំងស្រុងបានមែន តែសង្ឃឹមថាវានឹងជួយសម្រាលដល់ការលំបាកខ្លះៗរបស់អ្នកភូមិបានមួយកម្រិតថែមទៀត ទុកគ្រាន់ចែកគ្នាប្រើប្រាស់ទឹក ក្នុងចន្លោះពី១០ ទៅ ២០គ្រួសារក្នុងមួយអណ្តូង ។ ក្នុងនោះដែររហូតមកដល់ពេលនេះ ភូមិត្រពាំងថ្មបានទទួលអំណោយជាអណ្តូងធំស្នប់ជ្រៅដែលមានតម្លៃខ្ពស់ចំនួន ១២រួចមកហើយ ហើយរដ្ឋបាលស្រុកនឹងបន្តស្វែងរកជំនួយឧបត្ថម្ភផ្សេងៗបន្ថែមទៀត ដែលបន្តិចម្តងៗនឹងឈានទៅដល់ការរកបាននូវដំណោះស្រាយអចិន្ត្រៃយ៍ និងបញ្ចប់ទាំងស្រុងនូវបញ្ហាប្រឈមនឹងការខ្វះខាតទឹកក្នុងភូមិមួយនេះ។

នៅក្នុងឱកាសនោះ លោក ចាន់ ឃុង ក៏បានរៀបចំជាអំណោយជូនដល់ក្រុមគ្រួសារ ដែលមានជីវភាពលំបាកជាងគេនៅក្នុងភូមិចំនួន ១០០គ្រួសារ ដោយគិតជាទឹកប្រាក់ឧបត្ថម្ភសរុបទាំងអណ្តូង និងអំណោយស្មើនឹង ៨០០០ដុល្លារអាមេរិក ៕

អត្ថបទ និង រូបភាព ៖ គឿន វ៉េត

Tags: បានអណ្តូងស្នប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.