Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ដោយ Pothe Thun
08/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

របៀបវារៈចំនួន២ គឺការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និងការពិនិត្យ ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមនិងវត្តមាន ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជំនាញសំខាន់ៗជុំវិញខេត្ត ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំនេះ។

នៅក្នុងសេចក្តីព្រាងរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២០ កិច្ចប្រជុំបានកត់សម្គាល់ទៅលើការបង្ហាញថ្មី ស្តីពីការអនុវត្តវិធានការ ការពារទប់ស្កាត់ ការឆ្លងនិងការចម្លងវារុសកូវីត១៩ ដែលជាការអំពាវនាវប្រកបដោយប្រសិទ្ធភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ អ្វីដែលជារនាំងទប់ស្កាត់រលកទី២ចូលក្នុងសហគមន៍ ខេត្តបានចាត់តាំងក្រុមការងារទៅទទួលបងប្អូនប្រជាពលរដ្ឋ តាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ មុនមានការអនុញ្ញាតឲ្យជួបជុំក្រុមគ្រួសារវិញ ក្នុងនោះបើគិតចាប់ពីថ្ងៃទី១០ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ប្រមាណជាជិត ១ម៉ឺន ៥ពាន់នាក់។

កិច្ចពិភាក្សាក្នុងឱកាសនោះ ក៏បានយកចិត្តទុកដាក់ទៅលើការស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រ ដែលកំពុងទទួលរងផលប៉ះពាល់ដោយវិបត្តិកូវីត១៩ផងដែរ។ តាមរយៈសេចក្តីរាយការណ៍របស់មន្ទីរជំនាញ បានបញ្ជាក់ឲ្យដឹងថា ស្ថិតិជនក្រីក្រមុនមានវិបត្តិកូវីត១៩ រួមមានចំនួន ជាង២ម៉ឺ៨ពាន់នាក់ ក្នុងនេះប្រភេទ ក្រ១ ចំនួនជាង១ម៉ឺននាក់ និងប្រភេទ ក្រ២ មានចំនួនជាង១ម៉ឺន៨ពាន់នាក់។ ក្នុងវិបត្តិកូវីត១៩ ការស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មានចំនួនសរុបជាង៧,១៣១នាក់ ក្នុងនេះប្រភេទក្រី១ មានចំនួន ២,៩៣២នាក់ ប្រភេទក្រ២ មានចំនួន ៤,១៩៩នាក់ និងកំពុងធ្វើបច្ចុប្បន្នភាពបន្តទៀត។ ប្រជាពលរដ្ឋក្រីក្រដែលមានឈ្មោះនៅក្នុងស្ថិតិនេះ ត្រូវបានទទួលជំនួយសង្គម ឧបត្ថម្ភជាសាច់ប្រាក់ពីរាជរដ្ឋាភិបាល ជាគ្រួសារផង និងជាបុគ្គលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នេះ ក៏បានចាប់អារម្មណ៍ពិភាក្សាទៅលើការកំណត់របបប្រជុំប្រចាំខែ ត្រីមាស និងឆមាស របស់បណ្តាស្រុក-ក្រុងផងដែរ ដោយមានការកំណត់ឯកភាពលើថ្ងៃណាមួយ ដើម្បីធ្វើការបូកសរុបលទ្ធផលការងាររបស់ខ្លួន បញ្ជូនមករដ្ឋបាលខេត្តបានទាន់ពេលវេលា។

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់

អាមេរិកបំបែកកំណត់ត្រាថ្មីដែលមានអ្នកឆ្លងCOVID-19 ច្រើនបំផុតជាង៦០,០០០នាក់ក្នុង១ថ្ងៃ!

អាមេរិកបំបែកកំណត់ត្រាថ្មីដែលមានអ្នកឆ្លងCOVID-19 ច្រើនបំផុតជាង៦០,០០០នាក់ក្នុង១ថ្ងៃ!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.