Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

ដោយ Pothe Thun
07/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតចំនួន៤០គ្រួសារនៅក្នុងឃុំជប់តាត្រាវស្រុកអង្គរធំបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដើម្បីរួមចំណែកបានខ្លះក្នុងការដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងជួបការលំបាកដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែល បានរាតត្បាតនៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាផងដែរ ។ អំណោយមនុស្សធម៌នេះត្រូវបាន លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបឧត្តរមានជ័យរួមនឹងក្រុមការងារបាននាំយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ។

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងពិធីចែកអំណោយនោះដែរ លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជាកិច្ចការសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដោយមិនដែលទុកឱ្យបងប្អូនណាម្នាក់រងការលំបាកដោយអត់ឃ្លាននោះឡើយ ដោយសម្ដេចតែងតែចាត់ឱ្យក្រុមការងារ ចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន ផ្ទាល់ ដើម្បីដោះស្រាយរាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះបានទាន់ពេលវេលា។

លោកឧកញ៉ាក៍បានបញ្ជាក់ទៀតថាការចុះជួយដោះស្រាយទុក្ខលំបាកជូនបង ប្អូនមិនមានការប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺកាក បាទក្រហមកម្ពុជា តែងតែចុះជួយនៅពេលបងប្អូនជួបការលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារបរិភោគនោះទេ។ជាមួយគ្នានោះលោកឧកញ៉ា ហ៊ុយ ភៀវ ក៏បានបន្តក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅ ឡើយទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យឱ្យបានខ្ពស់អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃ ឱ្យបានជាប់ជាប្រចាំជាមួយសាប៊ូ អាល់ កុល ឬជែល។លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បានជំរុញលើកទឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវងាកមកដាំដុះបន្លែបង្ការ ឬចិញ្ចឹមសត្វជាដើមឱ្យបានច្រើនដើម្បីទ្រទ្រង់ជីវភាពគ្រួសារចំពោះការដាំដុះបន្លែបង្ការវាបានជួយដល់បងប្អូនដូចជាជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ, ជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក, កាត់បន្ថយការនាំចូលបន្លែពីក្រៅ ប្រទេស និងចូលរួមលើកកម្ពស់វិស័យកសិកម្ម តាមរយៈការកាត់បន្ថយនៃការប្រើប្រាស់សារ ធាតុគីមី ដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាននោះផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរលោកឧកញ៉ា ហ៊ុយ ភៀវ ព្រមទាំងក្រមការងារ ក៍បានអញ្ជើញចូលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមណ្ឌលសុខភាពជប់តាត្រាវ ដោយនៅក្នុងពេលនោះគឺមានអ្នកជម្ងឺចំនួន២នាក់កំពុងតែសម្រាកព្យាបាល ក្នុងនោះដែរ លោកឧកញ៉ា ហ៊ុយ ភៀវ ក៍បានជូនថវិកាផ្ទាល់ខ្លួនជូនដល់ពួកគាត់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល ហើយបន្ថែមពីនេះទៀតលោក ឧកញ៉ាក៍បានជូនថវិកាដល់លោកគ្រូពេទ្យ និងបុគ្គលឹកនៅក្នុងមណ្ឌលសុខភាពជប់តាត្រាវចំនួន៣០០.០០០រៀលផងដែរ ៕

Tags: ​កាកបាទក្រហម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.