Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ត្រាំ កំពុងរងការរិះគន់ជាថ្មីក្រោយហៅវីរុសកូរ៉ូណាថា«វីរុសចិន»

ដោយ Pothe Thun
07/07/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ត្រាំ កំពុងរងការរិះគន់ជាថ្មីក្រោយហៅវីរុសកូរ៉ូណាថា«វីរុសចិន»
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(វ៉ាស៊ីនតោន)៖ ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅជំងឺរាតត្បាតសកល COVID-19 ថា «China Virus ឬវីរុសចិន» ហើយថែមទាំងបានអះអាងថា អត្រាមរណៈដោយសារវីរុសនេះ នៅសហរដ្ឋអាមេរិក គឺមានចំនួនទាបជាងគេបំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «អត្រាមរណភាពដោយសារវីរុសចិន នៅសហរដ្ឋអាមេរិក គឺមានចំនួនទាបជាងគេបំផុតនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ អត្រាអ្នកស្លាប់នោះទៀតសោតកំពុងធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ចុះចំនួន ១០ដង បើប្រៀបធៀបនឹងពេលរាតត្បាតដំបូង ហើយសេដ្ឋកិច្ចយើងកំពុងងើបឡើងវិញខ្លាំងលើសដើម»។

តាមរយៈសំណេរខាងលើ ប្រធានាធិបតីអាមេរិករូបនេះ បានរងការរិះគន់ជុំទិសជាថ្មីម្តងទៀត ជុំវិញការហៅជំងឺរាតត្បាតសកល COVID-19 ថាជា «វីរុសចិន» និងការអះអាងរបស់លោក ស្តីអំពីស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិកថា មានសភាពធូរស្រាល ឬតូចតាច ដែលជាក់ស្តែង សហរដ្ឋអាមេរិកបច្ចុប្បន្ន មានករណីឆ្លងប្រមាណជាង ៣លានករណីដោយក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់។ អាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: China VirusCOVID-19
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

កុមារប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំជប់តាត្រាវស្រុក អង្គរធំ

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋក្នុងឃុំឃុនរាម នៃស្រុកបន្ទាយស្រីទទួលបានអណ្តូងស្នប់ធំចំនួន៤ ពីសប្បុរសជនក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.