Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

ដោយ Pothe Thun
06/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ
137
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បង្ហាញថា ការសម្រេចលទ្ធផលនៃការសាងសង់ ឬជួសជុលអាស្រមពើងតាអេវ លើកំពូលភ្នំ ស្ថិតក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គឺត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដោយសារទីតាំងនោះ ជាទីតាំងបុរាណដ្ឋានកំពុងអភិរក្ស។

លោកអភិបាលស្រុក បញ្ជាក់ថា ចំពោះសំណើ ដែលបានដាក់មកអាជ្ញាធរស្រុក លោកបានបង្កើតគណៈកម្មការថ្នាក់ស្រុកមួយ តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសិក្សាបន្ថែម សម្រាប់ពិនិត្យលទ្ធភាពផ្លូវច្បាប់ ក្នុងការសាងសង់ ឬជួសជុលអាស្រមពើងតាអេវនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បានទទួលលិខិតស្នើសុំរបស់គណកម្មការអាស្រមពើងតាអេវរួចរាល់ហើយកាលពីអំឡុងខែឧសភា។ ជាក់ស្ដែងកាលពីខែមិថុនា ក្រុមការងារជំនាញ បានចុះពិនិត្យដល់ទីតាំងផ្ទាល់ ប៉ុន្តែលទ្ធផលយ៉ាងណា នៅមិនទាន់អាចឆ្លើយតបភ្លាមៗបាននោះទេ គឺត្រូវរង់ចាំពិនិត្យឯកសារផ្លូវច្បាប់នៃការបង្កើតអាស្រមនោះជាមុនសិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឡុង កុសល បញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរស្រុកស្វាយលើ នឹងបន្តចុះពិនិត្យទីតាំងនោះម្តងទៀត ដើម្បីប្រមូលឯកសារឲ្យបានគ្រប់គ្រាន់។ តាមគោលការណ៍ របស់អាជ្ញាធរជាតិអប្សរា ពុំបដិសេដ ចំពោះសំណង់មានច្បាប់ត្រឹមត្រូវ និងបម្រើផលប្រយោជន៍សាធារណៈឡើយ។

សូមជម្រាបផងដែរថាអាស្រមពើងតាអេវនេះ ត្រូវបានអគ្គីភ័យឆាបឆេះកាលពីអំឡុងខែឧសភាឆ្នាំ២០២០កន្លងទៅ ដោយសារមូលហេតុ ការអុចធូបទៀនមិនបានប្រុងប្រយ័ត្ន។ អាស្រមនេះមានទំហំប្រហែល២០ម៉ែត្រគុណនិង២០ម៉ែត្រ ជាកន្លែងសម្រាប់ធ្វើពិធីសក្ការៈបូជាផ្សេងៗ និងជាទីតាំងសាលាឆាន់របស់ព្រះសង្ឈផងដែរ។ដោយកាលពីសាងសង់ដំបូងគឺមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរឡើយ។ប៉ុន្តែក្រោយពីអគ្គិភ័យឆាបឆេះរួច គណៈកម្មការនៅទីតាំងបានដាក់ពាក្យស្នើសុំសាងសង់ថ្មីតាមរយៈអាជ្ញាធរស្រុករួចហើយ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ភ្នំ​គូលែនអគ្គីភ័យអាស្រមពើងតាអេវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩

ប្រជាពលរដ្ឋមានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី១ ពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.