Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
06/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទៀនព្រះវស្សា ចំនួន៤៥គូ និង ទេយ្យទានមួយចំនួនទៀត ត្រូវបានឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានដង្ហែនាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤៥វត្ត នៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះប្រារព្វធ្វើនៅវត្តរាជបូព៌ នៃខេត្តសៀមរាប បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្តធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ បានប្រារព្វធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ ។

សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃទាំង៤៥វត្តនោះ ដោយក្នុងមួយៗវត្ត ទទួលបានទៀនវស្សាធំ០១គូ, ទឹកបរិសុទ្ធ ៥កេស, អង្ករ១០០គីឡូក្រាម, មី ១កេសធំ, ទឹកក្រូច ៣កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីខ ១កេស, ទឹកដោះគោ ១កេស, ស្កសរ ៥គីឡូក្រាម, អំបិល១០គីឡូក្រាម, តែ ២,៥គីឡូក្រាម, ធូប១ដុំធំ និងបច្ច័យ ចំនួន១.៤៦៣.០០០រៀល។ ។ ម៉្យាងទៀតការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃពេញបូរមី ខែអស្សុជ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានសម្តែងនូវការគោរព និងជឿជាក់ ក្នុងនាមជាពុទ្ឋសាសនិក និងបានបញ្ចាក់ថា៖ ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវបត្តិកូវីដ១៩ ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំ រៀបចំប្រារព្ឋពិធីបុណ្យផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់សាសនានោះទេ ។ ឯកឧត្តមក៏មានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងប្រទេសដែលផ្តល់នូវទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ ៕
អត្ថបទ និងរូបភាព ៖ ទ្រា ពន្លឺ និង ស៊ាន សុផាត

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026
Tags: ទៀន​ព្រះវស្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន១០វត្ត ក្នុងស្រុកបន្ទាយស្រី

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

បន្ទប់សង្គ្រោះបន្ទាន់ថ្មីចំនួន២ នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតកុមារនិងទារកដោយមិនគិតថ្លៃ

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

អាជ្ញាធរស្រុកស្វាយលើ សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សា ចំពោះសំណើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវ លើកំពូលភ្នំគូលែន បន្ទាប់ពីអគ្គីភ័យឆាបឆេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.