ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប
រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្រេចផ្ដល់នូវអគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ មានតម្លៃប្រមាណ១៩លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលមានគ្រែសម្រាប់អ្នកជំងឺជាង២០០គ្រែ ។ ថ្លែងក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ...