ប្រធានមន្ទីរពេទ្យបង្អែកពួក ជំរុញឱ្យពលរដ្ឋមកស្វែងរកសេវានៅមន្ទីរពេទ្យរដ្ឋមួយនេះ ខណៈបច្ចុប្បន្នមន្ទីរពេទ្យមានឧបករណ៍ និងសម្ភារៈទំនើបៗជាច្រើនសម្រាប់ពិនិត្យព្យាបាលជំងឺ
ដើម្បីស្របទៅនឹងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកជាច្រើននៅតាមបណ្ដាខេត្ត បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សឥតឈប់ឈរ ហើយក្នុងនោះមន្ទីរពេទ្យបង្អែកពួក ខេត្តសៀមរាប ក៏កំពុងយកចិត្តទុកដាក់ការតែខ្ពស់ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ស្របពេលដែលមន្ទីរពេទ្យបង្អែកមួយនេះ មានឧបករណ៍ និងសម្ភារៈទំនើបបែបឌីជីថលមួយចំនួនធំ សម្រាប់ប្រើប្រាស់ក្នុងការផ្ដល់សេវា។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ម៉ង់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកពួក ខេត្តសៀមរាប ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប ...