អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងដំណើរការរុះរើសំណង់ប្រាសាទទន្លេស្ងួតដើម្បីជួសជុលអភិរក្ស
ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមស.វទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំងដោយ សារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយ ស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួម គឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។ យោងតាមអនុសាសន៍ក្រុមអ្នកជំនាញ ad hoc របស់អង្គការយូណេស្កូ ...