ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសការអនុវត្ដការងារជាប្រចាំតាមបណ្ដាខ្សែផ្លូវក្នុងខេត្ដ ដែលមន្ទីរកំពុងអនុវត្ដ។ លោក គឹម ប៉ុណ្ណា បានឲ្យដឹងថា ក្នុងប្រតិបត្តការណ៍នេះដែរ ក្រុមការងារបានបន្តការងារសម្អាតផ្លូវខេត្តលេខ២៦៧ ចំនុចខាងកើតផ្សារកន្ត្រក បាន250ម៉ែត្រ ហើយបានកាយពង្រីកផ្លូវខេត្តលេខ២៦៦F ក្នុងផែនការពហុឆ្នាំ ថ្ងៃនេះអនុវត្តបាន200ម៉ែ ...