Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

ដោយ Pothe Thun
18/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្រាប់​អាណត្តិ​ទី​៥​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​រៀបចំ​សន្និបាត​លើក​ទី​១ របស់ខ្លួន និង​បាន​បោះឆ្នោត​ជ្រើសរើស​ឯកឧត្តម ទៀ សីហា ជា​ប្រធាន នៃ​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។​

​កាលពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជំទាវ ពុំ​ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អង្គសន្និបាត នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រកាស​បញ្ចប់​តួនាទី​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ចាស់​ពេញ​សិទ្ធ​ចំនួន ១៣​រូប និង​បំ​រ៉ុង ២​រូប និង​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប អាណត្តិ​ទី​៥ និង​សមាសភាព សមាជិក​គណៈកម្មាធិកា​រ​ពេញ​សិទ្ឋ តាម​របៀបវារៈ អនុម័ត​ដោយ​លើកព័​ណ្ណនូវ​សមាសភាព​គណៈ​លេខា​កត់ត្រា ឆ្លង​និង​អនុម័ត​ដោយ​លើក​ប័ណ្ណ​នូវ​សេចក្តីព្រាង​របាយការណ៍​អាណត្តិ​ទី​៤​និង​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​អាណត្តិ​ទី​៥(២០១៩​ដល់​២០២៥) ឆ្លង​និង​អនុម័ត​សមាស​ភាណ​បេក្ខជន​គណៈកម្មាធិការ​សាខា​សម្រាប់​អាណត្តិ​ទី​៥ ឆ្លង​និង​អនុម័ត​សមាសភាព​ប្រធាន អនុប្រធាន​ហិរញ្ញិក​និងលេខាធិការ សម្រាប់​អាណត្តិ​ទី​៥​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម អ្នកឧកញ្ញា សៀង ណាំ ត្រូវបាន​បោះឆ្នោត ក្លាយ​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​សៀមរាប​ផងដែរ​។​

​ឯកឧត្តម​ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សម្រាប់​អាណត្តិ​ទី​៥ មានប្រសាសន៍ថា​ក្នុង​រយៈពេល​៦​ឆ្នាំ នៃ​អាណត្តិ​ទី​៥​នេះ គឺជា​រយៈពេល ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ត្រូវ​ខិតខំ​ប្រឹងប្រែង​រិះរក​នូវ​វិធីសាស្ត្រ​ថ្មីៗ​ថែម​ទៀត រួម​ជាមួយ​ក្រុម​ប្រតិបត្តិ​សាខា ដើម្បី​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ឲ្យសម្រេចបាន​ជោគជ័យ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​ប្រធាន បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឺះ​ទាំង​៧ នៃ​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព​និង​សាកលភាព​។ លើសពីនេះ ក៏​នឹង​យកចិត្តទុកដាក់​ប្រតិបត្តិ​តាម​គោលការណ៍​ណែនាំ​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​បំពេញ​ភារកិច្ច​មនុស្សធម៌​បាន​ជោគជ័យ ព្រមទាំង​រក្សា​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ និង​ទទួលយក​ការប្រឹក្សា និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ស្រប​តាម​យុទ្ឋសាស្ត្រ​កាកបាទក្រហ​ម​កម្ពុជា នូវ​វិស័យ​ស្នូល​ទាំង​៤​គឺ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឺះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា​អភិវឌ្ឍ​ស្ថាប័ន​និង​អភិវឌ្ឍ​ធនធាន បង្កើន​គំនិត​ក្នុងការ​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បំរើ​ការងារ​មនុស្សធម៌​របស់​សាខា និង​យកចិត្តទុកដាក់​ណែនាំ​ដល់​អនុសាខា​ឱ្យ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌​ឲ្យបាន​ល្អ​ប្រសើរ​។​

​សូមជម្រាបថា សន្និបាត​លើក​ទី​១ នៃ​អាណត្តិ​ទី​៥​នេះ មាន​ការចូលរួម​ពី ប្រធាន អនុប្រធាន​សាខា ប្រធាន អនុប្រធាន​កិត្តិយស​សាខា តំណាង​គណៈកម្មាធិការ​សាខា​ខេត្ត​កំពង់ធំ ,​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ភ្ញៀវ​វ​កិត្តិយស​ជាតិ អន្តរជាតិ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា គណៈ​កិត្តយ​ស​សាខា សមាជិក​ពេញ​សិទ្ធ និង​បំ​រ៉ុង សរុប​ចំនួន​ជាង ១៨០​នាក់ ។

​អត្ថបទ  ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ​អាណត្តិ​ទី​៥
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

ស្រូវ​វ​ប្រាំងប្រហែល​៤០​ហិច​តាកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​

ស្រូវ​វ​ប្រាំងប្រហែល​៤០​ហិច​តាកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​

ការប្រកួត​បាល់ទាត់​វ័យ​ចំណាស់អាយុ​លើស៣៥​ឆ្នាំលើក​ទី​២ក្នុង​ខេត្ត​សៀមរាបបង្ហាញ​ពី​មិត្តភាព និង​កម្លាំង​មនុស្សធម៌​

ការប្រកួត​បាល់ទាត់​វ័យ​ចំណាស់អាយុ​លើស៣៥​ឆ្នាំលើក​ទី​២ក្នុង​ខេត្ត​សៀមរាបបង្ហាញ​ពី​មិត្តភាព និង​កម្លាំង​មនុស្សធម៌​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.