Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការប្រកួត​បាល់ទាត់​វ័យ​ចំណាស់អាយុ​លើស៣៥​ឆ្នាំលើក​ទី​២ក្នុង​ខេត្ត​សៀមរាបបង្ហាញ​ពី​មិត្តភាព និង​កម្លាំង​មនុស្សធម៌​

ដោយ Pothe Thun
18/02/2019
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
155
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ “​កីឡា ដើម្បី​សុខភាព ការប្រកួត​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌វ័​យ​ចំណាស់ អាយុ​លើស ៣៥​ឆ្នាំ ២០១៩ រដូវ​កាល​ទី​២” បង្កើតឡើង​ក្នុង​គោលបំណង​កៀងគរ​រក​ថវិកា សម្រាប់​បម្រើ​ដល់​ការងារ​មនុស្សធម៌ និង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ដើម្បី​បង្កើត​ភាព​ស្និត​ស្នា​ល និង​សុខភាព​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ការប្រកួត​ក្នុង​រដូវ​កាល​ទី​២​នេះ គឺជា​ការចូលរួម​ចំណែក​មួយ​ក្នុង​ការធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា ក៏ដូចជា​វិស័យ​អប់រំ​នៅ​ខេត្តសៀមរាប មាន​ការរីកចម្រើន និង​ឈាន​ឆ្ពោះ​ទៅ​មុខជា​លំដាប់ ។ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ ចំនួន ៨​ចំណុច ចំណុច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​មាន​កំណែ​ទម្រង់ការ​ងារ​អប់រំ​កាយ និង​កីឡា ដើម្បី​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ បច្ចេកទេស អប់រំ​កាយ កីឡា​របស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់ និង​ឈាន​ឆ្ពោះ​ទៅកាន់​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ផងដែរ ។​

​លោក សំ​កុល សុចិ​ត្រា អនុប្រធាន សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ខេត្តសៀមរាប បានអោយដឹងថា ការប្រកួត​ពានរង្វាន់​នេះ បាន​ប្រកួត​វិលជុំ នៅ​ទីលាន​បាលទាត់ សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា ក្រុង​សៀមរាប ។ ការប្រកួត គឺ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ រៀង​រាល់​ចុង​សប្ដាហ៍ ដែល​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ប្រកួត​ពីរ​គូរ ក្នុង​មួយគូរៗ មាន​រយ​:​ពេល ៩០​នាទី ដោយ​ចាប់ផ្ដើម​ពី​រសៀល​ម៉ោង ១៥ និង ០០​នាទី ដល់​ម៉ោង ២១ និង ០០​នាទី​។ ក្រុម​កីឡា​ដែល​បាន​ចូលរួម​ប្រកួត​មាន​ចំនួន ១២​ក្រុម ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​សូម​បម្រាប​ថា ការប្រកួត​បាល់ទាត់ ក្រោម​ប្រធាន​ដដែល​នេះ នៅក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៨ មាន​ក្រុម​ចូលរួម​ប្រកួត​ត្រឹមតែ ០៨​ក្រុម​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​កម្ពុជា ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យអស់​ពី​លទ្ធភាព ខណៈ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​។​

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កីឡា ដើម្បី​សុខភាព ការប្រកួត​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌វ័​យ​ចំណាស់ អាយុ​លើស ៣៥​ឆ្នាំ ២០១៩ រដូវ​កាល​ទី​២ខេត្តសៀមរាប​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

រដ្ឋបាល​ក្រុង​សៀមរាបចាប់ផ្ដើម​ប្រមូល​សម្អាត​រុក្ខជាតិ​ទឹក​ពី ក្នុង​ស្ទឹង​សៀមរាប​

រដ្ឋបាល​ក្រុង​សៀមរាបចាប់ផ្ដើម​ប្រមូល​សម្អាត​រុក្ខជាតិ​ទឹក​ពី ក្នុង​ស្ទឹង​សៀមរាប​

អគ្គ​កុងស៊ុល​កូរ៉េស្នើ​អភិបាលខេត្ត​សៀមរាប ជួបជុំ​អគ្គ​កុងស៊ុល​គ្រប់​ប្រទេស រៀងរាល់ ៦​ខែ ឬ ១​ឆ្នាំ​ម្ដង

អគ្គ​កុងស៊ុល​កូរ៉េស្នើ​អភិបាលខេត្ត​សៀមរាប ជួបជុំ​អគ្គ​កុងស៊ុល​គ្រប់​ប្រទេស រៀងរាល់ ៦​ខែ ឬ ១​ឆ្នាំ​ម្ដង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.