Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

ដោយ Pothe Thun
18/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា មន្ត្រី​របស់​ខ្លួន​បាន ជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​គ្រោះថ្នាក់​អំឡុង​ពេល​ទស្សនា​ក្នុង​តំបន់​ប្រាសាទ​សរុប​ចំនួន​២០៥​ករណី ក្នុងនោះ​ក៏​មាន​បាន​រកឃើញ និង​ប្រគល់ វត្ថុ​សម្ភារៈ​ដែល​ភ្ញៀវ​ទេសចរ​បាន​ជ្រុះ និង​ភ្លេច​ដល់​ម្ចាស់​ដើម​វិញ ចំនួន ២៤៥​ករណី​។​

​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ពេល​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា មិនមែន​មាន​កាតព្វកិច្ច​ត្រឹមតែ​ថែរក្សា​សណ្ដាប់ធ្នាប់ ការពារ​ថែរក្សា និង​អភិរក្ស​បេតិភ​ណ្ឌជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្រុម​ការងារ​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​មួយចំនួនទៀត ក៏​ត្រូវបាន​បណ្ដុះបណ្ដាល​នូវ​ជំនាញ​សង្គ្រោះ​បឋម ផ្ដល់​កិច្ច​សហការ និង​ឆ្លើយតប​ទៅកាន់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​កើតឡើង​ក្នុង​តំបន់​រមណីដ្ឋាន​អង្គរ​ផងដែរ​។​

​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានបញ្ជាក់​ថា ក្រុមការងារ​របស់​ខ្លួន ធ្វើការ​ផ្ដោត​សំខាន់​ទៅលើ ការណែនាំ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​យល់ដឹង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​មានដូចជា ត្រូវ​ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​សមរម្យ ហាម​ប៉ះពាល់​រូបចម្លាក់​តាម​បណ្តា​ជញ្ជាំង​ប្រាសាទ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនមាន​ឱ្យ​ការស្រែក​ឡូឡា​រំខាន​ដល់​អ្នកដទៃ ហាម​ឱ្យ​ស្ករ​គ្រាប់ ឬ​ថវិកា​ដល់​កុមារ ហាម​ពិសារ​បារី ហាម​ផឹក​គ្រឿង​ស្រវឹង ហាម​ចោល​សំរាម​ពាសវាល​ពាសកាល ហាម​ឡើងលើ​គំនរ​ថ្ម និង​ហាម​ស្ត្រី​ប៉ះ​ព្រះសង្ឃ និង​ថតរូប​កៀក​ព្រះសង្ឃ​។ អំពើ​ទាំងនេះ គឺជា​ការចូលរួម​អភិរក្ស​ថែរក្សា និង​ផ្តល់​តម្លៃ​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាសង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រូវ​វ​ប្រាំងប្រហែល​៤០​ហិច​តាកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​

ស្រូវ​វ​ប្រាំងប្រហែល​៤០​ហិច​តាកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​

ការប្រកួត​បាល់ទាត់​វ័យ​ចំណាស់អាយុ​លើស៣៥​ឆ្នាំលើក​ទី​២ក្នុង​ខេត្ត​សៀមរាបបង្ហាញ​ពី​មិត្តភាព និង​កម្លាំង​មនុស្សធម៌​

ការប្រកួត​បាល់ទាត់​វ័យ​ចំណាស់អាយុ​លើស៣៥​ឆ្នាំលើក​ទី​២ក្នុង​ខេត្ត​សៀមរាបបង្ហាញ​ពី​មិត្តភាព និង​កម្លាំង​មនុស្សធម៌​

សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.