ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបចុះពិនិត្យនិងពង្រឹងការគ្រប់គ្រងតំបន់អភិរក្សពូជត្រីក្នុងឱកាសចូលឆ្នាំខ្មែរ
នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អមដំណើរជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផល និងគណៈកម្មការសហគមន៍នេសាទចុងឃ្នៀសបានចុះពិនិត្យ និងពង្រឹងការគ្រប់គ្រង និងយាមល្បាតកន្លែងអភិរក្សជលផលអតីតឡូត៏នេសាទលេខ៤ ស្ថិតក្នុង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ មានប្រសាសន៍សំណេះសំណាល ...