ក្រុមហ៊ុន វីតាល់ ឧបត្ថម្ភអង្ករ៣០តោន ក្នុងរយៈ៣ឆ្នាំជូនមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករ ចំនួន១០តោនក្នុងមួយឆ្នាំ រយៈពេលបីឆ្នាំជាប់ៗគ្នា ២០១៩-២០២១ ដល់មន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងមន្ទីពេទ្យកុមារអង្គរ ក្រុងសៀមរាប។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនវីតាល់បានបញ្ជាក់ថា វីតាល់ គឺជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ...