សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភា និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសថៃ
បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ប្រកបដោយជោគជ័យ ក្នុងការពង្រឹងពង្រីកវិស័យការទូតសភាក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅឯប្រទេសថៃរួចមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។ អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA មានសមាជិក ១០ប្រទេស ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ...