មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ បានចាប់ផ្ដើមរៀបចំតម្លើងហើយ នៅក្នុងមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងរង់ចាំការត្រួតពិនិត្យពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នាពេលកន្លងមក មន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានសមត្ថភាពប្រមូលយកសំណាកអ្នកសង្ស័យ ...