ឆ្នាំនេះ ករណីជួញដូរផ្លូវភេទក្រោមស្លាកហាងម៉ាស្សា កោសជប់ នៅខេត្តសៀមរាប មានការថយចុះជាងឆ្នាំមុន
មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ កាលពីព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ជំនាញរបស់លោក សហការជាមួយអ្នកពាក់ព័ន្ធ បានចុះបង្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ ជ្រកក្រោមស្លាក ម៉ាស្សា កោសជប់ និងបិទអាជីវកម្ម ...