ម៉ូតូធុនធំប្រភេទម៉ូតូនាំក្បួនចំនួន០៥គ្រឿង ត្រូវបានប្រគល់ជូនកម្លាំងនគរបាលការិយាល័យអង្គរក្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសម្រាប់ប្រតិបត្តិការជូនគណៈប្រតិភូជាន់ខ្ពស់ជាតិនិងអន្តរជាតិ
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានប្រគល់ម៉ូតូធុនធំប្រភេទម៉ូតូនាំក្បួនចំនួន០៥គ្រឿង ជូនដល់កម្លាំងនគរបាលការិយាល័យអង្គរក្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងអង្គភាព បម្រើឲ្យកិច្ចប្រតិបត្តិការជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកបំពេញបេសកកម្ម និងទស្សនកិច្ចផ្លូវការ ក្នុងទឹកដីនៃខេត្តសៀមរាប ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ...