មន្ត្រីជំនាញបង្ហាញថាម្ហូបអាហារស្រស់នៅផ្សារក្រោម រកពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានអះអាងថា នៅក្នុងខណៈពេលដែលលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ យើងពុំបានរកឃើញសារធាតុគីមីហាមឃាត់ ដាក់នៅក្នុងប្រភេទទំនិញម្ហូបអាហារស្រស់មួយចំនួនឡើយ ដូចជាសណ្តែកបណ្តុះ , ស្ពៃជ្រក់ , សសៃគុយទាវ , ជ្រក់ទំពាំង ...