រថយន្ត១២០គ្រឿងនៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ
ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប ...