Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

ដោយ Pothe Thun
12/12/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាថ្មីមួយខ្នងមានកម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ និងសមិទ្ធផលនានា រួមមានរបងសាលា ក្លោងទ្វារ និងក្រាលការ៉ូឡា ស្ថិតក្នុងសាលាបឋមសិក្សាវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រះសង្ឃ និង លោកប្រធានមន្ទីរអប់រំខេត្តសៀមរាប។

មានសង្ឃដីកាក្នុងពិធីនោះ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ បង្ហាញថា តាំងពីបុរាណមកវត្តអារាម ជាទីកន្លែងផ្ដល់ចំណេះដឹង និងអប់រំមនុស្សឱ្យដើរតាមផ្លូវល្អ លុះក្រោយមកសាលារៀនបានក្លាយជាកន្លែងអប់រំចម្បង សម្រាប់សិស្សានុសិស្សទូទៅ។ ដើម្បីចូលរួមលើកតម្កើងវិស័យអប់រំក្នុងប្រទេស វត្តដំណាក់ ក្រៅពីបានផ្ដល់តាំង និង សាងសង់អគារសិក្សាសម្រាប់សាលាបឋមសិក្សាវត្តដំណាក់ផងដែរ។ ជាក់ស្ដែង ការសាងសង់អគារសិក្សា និងសមិទ្ធផលនានាក្នុងសាលានាពេលនេះ បានប្រើប្រាស់បច្ច័យក្នុងវត្ត និងសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយ សរុបទាំងអស់ចំនួន២៥៨,០៥០ដុល្លារ។ ដោយឡែកក្រៅពីសាលាបឋមសិក្សានេះ វត្តក៏បានបើកដំណើរការសាលាពុទ្ធិកបឋមសិក្សា ឬហៅថាសាលាបាលី តាំងពីទសវត្សឆ្នាំ៩០មកម្លេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ វិស័យអប់រំជាតិក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ទន្ទឹមនោះ សាលារៀនជាច្រើន ត្រូវបានសាងសង់ស្ទើគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស។ ជាមួយនោះ វត្តអារាមមិនត្រឹមតែជាកន្លែងផ្ដល់ឱវាទក្នុងវិស័យសាសនាប៉ុណ្ណោះទេ ប៉ុន្តែវត្តអារាម ក៏ជាកន្លែងប្រមូលផ្ដុំ និងជំរុញសិស្សានុសិស្សឱ្យមកសាលាផងដែរ។ សម្រាប់ខេត្តសៀមរាប សាលារៀនចំនួន ៥០កន្លែង បានសាងសង់នៅក្នុងបរិវេណវត្ត និងទទួលបានការឧបត្ថម្ភគាំទ្រពីវត្ត។ ជាក់ស្តែងដូចជា សាលាបឋមសិក្សាវត្តដំណាក់នេះជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបំពាក់គ្រឿងឥស្សរិយស្ស ដល់ព្រះថេរានុត្ថេរ និងសប្បុរសជន ដែលមានស្នាដៃចូលរួមសាងសង់អគារ ព្រមទាំងបានប្រគេនថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ឧបត្ថម្ភដល់ការសាងសង់អគារសិក្សា ព្រមទាំងជូនតាជីដូនជី ៣៥នាក់ម្នាក់ៗក្រណាត់ស១ដុំ ថវិកា២ម៉ឹនរៀល ប្រជាពលរដ្ឋ១៨៥នាក់ម្នាក់ៗសារុង១ ជូនលោកគ្រូអ្នកគ្រូនិងគរុសិស្ស១៤២នាក់ម្នាក់ៗទទួលបាន ៥ម៉ឺនរៀល សិស្សានុសិស្ស១៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ៤ក្បាល ប៊ិក២ដើម និងថវិកា៥ពាន់រៀល។

សូមជម្រាបថា៖ បច្ចុប្បន្នក្នុងខេត្តសៀមរាប មានគ្រឺះស្ថានមត្តេយ្យសិក្សាដាច់ដោយឡែកប្រមាណជា២០ទីតាំង មានថ្នាក់មត្តេយ្យសិក្សានៅក្នុងបឋមសិក្សា៤៣៦កន្លែង ផ្តល់សេវាអប់រំដល់កុមារជាង៤ម៉ឺននាក់ គ្រឺះស្ថានបឋមសិក្សាមាន៥២២កន្លែង កំពុងផ្តល់សេវាអប់រំដល់សិស្សានុសិស្សជាង១៦ម៉ឺននាក់ គ្រឺះស្ថានមធ្យមសិក្សាមាន អនុវិទ្យាល័យ៨០ទីតាំង មានសិស្សានុសិស្សជាង៥ម៉ឺននាក់ វិទ្យាល័យមានចំនួន៤៤ មានសិស្សានុសិស្សជាង៣ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.