Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

ដោយ Pothe Thun
13/12/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិអន្ដរជាតិ ឱ្យមានការរំលឹកគុណដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរ ជាបិតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបស្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។ ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមជាដើម ។


ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រា ដែលមានមនុស្សចូលរួមជិតមួយពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ដែលប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើក ដែលមិនអាចកាត់ថ្លៃបាន។ ឯកឧត្ដម បន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យ ដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។ ឯកឧត្ដម បន្ថែមថា ការបង្កើតបេតិកភណ្ឌនេះមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ គឺបុព្វបុរសខ្មែរបានគិតគូរខ្ពស់បំផុតនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ ឯកឧត្ដម បន្ថែមទៀតថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមា មិនថាតែមានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំនោះទេ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ឱ្យបានគង់វង្ស។

សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ ធ្វើឡើងរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គរ ព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.