Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

ដោយ Pothe Thun
13/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជនមួយចំនួន មកពីតាមបណ្ដាសាលារៀននៅខេត្ដសៀមរាប បានអំពាវនាវដល់សាធារណៈជន អ្នកទេសចរជាតិនិងអន្ដរជា ចូលរួមពិធីព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលប្រព្រឹតទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីយល់ដឹងកាន់តែច្បាស់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

ក្រុមយុវជនបានលើកឡើងថា ពួកគាត់សប្បាយរីករាយ និងមានមោទនៈភាពចូលរួមដើរហែក្បួនព្យុះហយាត្រា បង្ហាញពីការដឹងគុណអង្គរ ខណៈដែលប្រាសាទអង្គរបានផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរស្ទើរគ្រប់រូប។ការទៅទស្សនាព្រឹត្ដិការណ៍សំខាន់នាខេត្ដសៀមរាប ជាពិសេសព្រឹត្ដិការណ៍រំលឹកគុណអង្គរ បង្ហាញថា កូនខ្មែរបានចូលរួម ធ្វើគុណដល់បុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុន ដែលបន្សល់ទុកកេរតំណែលដ៍មានតម្លៃមហាសាលដល់កូនខ្មែរជំនាន់ក្រោយ ជាពិសេសនឹងបានយល់ដឹងពីការអភិរក្សនិងអភិវឌ្ឍន៍ ប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។បន្ថែមលើពីនោះ ក៍ទៅទស្សនានៅអង្គរវត្ដ ក៍អាចបង្ហាញពីការគាំទ្រ និងថែរក្សាវប្បធម៌ អរិយធម៌របស់ខ្មែរផងដែរ។

ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី២ នឹងប្រារព្ធឡើងនៅខាងមុខងអង្គរវត្ដ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ទី១៦ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ ដែលមកដល់ពេលនេះមានរយៈពេល៣០មកហើយ ក៍ដូចជារំលឹកគុណដល់បុព្វការីជន់ជំនាន់មុន អតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ និងដើម្បីអរគុណដល់សន្ដិភាព។ នៅក្នុងព្រឹត្ដិការណ៍នោះ មានកម្មវិធីកំសាន្ដជាច្រើន រួមមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត ពិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយៈពេល ៣០ឆ្នាំកន្លងមក របស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជន អញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: បុណ្យរំលឹកគុណអង្គរយល់ដឹងពីវប្បធម៌ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៦ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព” 

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៦ ក្រោមប្រធានបទ "រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព" 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.