Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៦ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព” 

ដោយ Pothe Thun
15/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ខ.ប.ជ បានមានប្រសាសន៍ថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការដាស់តឿនក្រើនរំលឹកអំពីភាពងាយរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។


មានប្រសាសន៍នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ខួបលើកទី១៦ នាពេលព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី យូ សុភា បានថ្លែងគាំទ្ររាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្ម ដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើប គួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើមបំផុត។ លោកស្រីបន្តថា ការងារអនុវត្តច្បាប់មអាជ្ញាធរខេត្តសៀមរាប ក្នុងឆ្នាំ២០២២នេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានបទល្មើសពាក់ព័ន្ធ នឹងការជួញដូរមនុស្សបានចំនួន ០៨ករណី (ថយចុះ៦ករណីបៀបនឹងឆ្នាំ២០២១ មាន ១៤ករណី) រួមមាន សញ្ចារកម្ម, អំពើជួញដូរមនុស្ស ១ករណី (ការនាំយកចេញដោយមិនស្របច្បាប់), រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ, ប្រទូស្តកេរខ្មាស់, អំពើហិង្សាក្នុងគ្រួសារ និងករណីសំអាតប្រាក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្នុងនោះអាជ្ញាធរខេត្ត បេ្តជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឱ្យជនល្មើសមានឱកាសធ្វើសកម្មភាពលើទឹកដីនៃខេត្តសៀមរាបបានឡើយ។ បន្ថែមពីនោះរដ្ឋបាលខេត្តនឹងធ្វើការជំរុញបន្ថែមទៅដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការពង្រីកយន្តការ ការគ្រោងកញ្ចប់ថវិកាសេវាសង្គម បង្កើនការផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មើស សង្គ្រោះជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្សឱ្យខានតែបាន។


ក្នុងឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ រាជរដ្ឋាភិបាលកម្ពុជា តាមរយ:គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបន្តរៀបចំ និងកែសម្រួលទៅលើយន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីជាការឆ្លើយតប ទៅនឹងការវិវត្តនៃកលល្បិចរបស់ឧក្រិដ្ឋជន ដែលយន្តការជាតិនោះមានលក្ខណ:ទូលំទូលាយ ព្រមទាំងបានដាក់ចុះនូវផែនការយុទ្ធសាស្រ្តជាតិ ដោយបានផ្តោតសំខាន់លើការបង្ការទប់ស្កាត់ បង្ក្រាប កិច្ចការពារជនរងគ្រោះ យុត្តិធម៌ព្រហ្មទណ្ឌ (ការផ្ដន្ទាទោស) និងកិច្ចសហប្រតិបត្តិការជាដើម។ លោកជំទាវ បន្តថា កម្ពុជា នៅតែបន្តប្តេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់ឧក្រឹដ្ឋម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស ដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធ និងកិច្ចការពាសុវត្ថិភាពមនុស្សជាតិទាំងមូល។ ជាមួយពីនោះ អង្គពិធីក៏មានហែរក្បួនព្យុះហយាត្រា នៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញដល់សាធារណជនឱ្យយកចិត្តទុកដាក់ចូលរួមការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបុង ឆវ័ន កែសម្រួលដោយ លីវ សុខុន!!!

Tags: ធទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.