Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

ដោយ Pothe Thun
16/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ជាលើកដំបូង ក្រោមប្រធាន“ការអប់រំដើម្បីការពារថ្ងៃស្អែក” ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងវត្តមានលោកអនុប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពក្នុងខេត្ត ប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ អ្នកស្មាក់ចិត្តភូមិ និងសិស្សានុសិស្សជាច្រើនរូបទៀត។

បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានឲ្យដឹងថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្ករឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះបានក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។ ដោយឡែកខេត្តសៀមរាប សម្រាប់ឆ្នាំ២០២២នេះ គឺជាលើកទី១ នៃការរៀបចំទិវានេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដែលបង្កដោយជំងឺទឹកនោមផ្អែមមកលើក្រុមគ្រួសារ លើកកម្ពស់ ការអប់រំ ការការពារនិង ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏សំខាន់មួយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយដែលមានអត្រាមរណភាព ២ភាគរយ ខណៈពិភពលោកបច្ចុប្បន្នមានអ្នកជំងឺទឹកនោមផ្អែម៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយជំងឺទឹកនោមផ្អែមច្រើនកើតលើមនុស្សអាយុចាប់ពី២៥ឆ្នាំ ដល់ ៦៩ឆ្នាំ ហើយកើតលើស្រ្តី ប្រហែល ៣,៣ភាគរយ និងលើបុរសប្រហែល ២,៥ភាគរយ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺធ្វើអោយខូចសរសែឈាមបេះដូង ភ្នែក តំរង់នោម ដំបៅជើង និងអាចកាត់ជើង។ ការព្យាបាលជំងឺទឹកនោមផ្អែមគឺ ត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាពនិង ហាត់ប្រាណអោយបានត្រឹមត្រូវ និងទៀងទាត់។ ដោយឡែកបើតាមការប៉ាន់ស្មានខេត្តសៀមរាប នៅឆ្នាំ២០២២នេះ អាចមានអ្នកជំងឺទឹកនោមផ្អែមប្រមាណ ៧ទៅ៨ម៉ឺននាក់ ក្នុងនោះអ្នកជំងឺប្រហែល ២ម៉ឺននាក់បានមកទទួលសេវាព្យាបាលនៅបណ្ដាមន្ទីរពេទ្យរដ្ឋ និងប្រហែល ៥ម៉ឹនអ្នកទៀតបានទៅរកការព្យាបាលនៅតាមមន្ទីរពេទ្យឯកជនផ្សេងៗ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យដែលបង្ករឲ្យមានជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងទៀត ដោយត្រូវប្រកាន់ភ្ជាប់នៅគោលការណ៍មួយចំនួនរួមមនា៖ កុំពិសារប្រៃពេកកុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។ ជាពិសេសសូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រុមគ្រូពេទ្យព្យាបាល ដោយសូមចងចាំថាជំងឺទឹកនោមផ្អែមជាជំងឺ ដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួតពិនិត្យសុខភាពបានដោយខ្លួនឯង យើងនាំគ្នាចូលរួមសកម្មភាពក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក” ។

លោកស្រី អភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា សម្រាប់ប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក” នៅឆ្នាំនេះដែរ គឺបានឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើអ្នកជំងឺទឹកនោមផ្អែម ដោយជុំរុញឲ្យមានការកែប្រែឥរិយាបទ និងទម្លាប់ការរស់នៅ ជាពិសេសការបរិភោគអាហារប្រកបដោយផាសុខភាពព្រមទាំងបង្កើនការការយកចិត្តទុកដាក់លើការថែទាំសុខភាព ការការពារបានពីជំងឺទឹកនោមផ្អែម។ ទន្ទឹមនេះការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេល នូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ និងរូបភាព៖ លោក ហ៊ុន ឆៃលាង

Tags: ជំងឺ​ទឹកនោមផ្អែម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.