Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

ដោយ Pothe Thun
16/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លើកឡើងនៅស្ថានីយពិសោធកសិកម្មទឹកវិល ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្ត ទទួលបានផ្លែផ្កាជាវិជ្ជមាននៅឆ្នាំ២០២២ ប៉ុន្តែបញ្ហាប្រឈមដូចជា អាកាសធាតុ កង្វះធនធានមនុស្ស បច្ចេកទេសកសិកម្ម កង្វះទុនវិនិយោគ តម្លៃទីផ្សារកសិផលមិនមានស្ថេរភាព តម្លៃចំណីសត្វ និងជីកសិកម្មមានកំណើនខ្ពស់។ល។ នៅតែជាកង្វល់សម្រាប់កសិករ និងអ្នកផលិត។

លោក ទា គឹមសុទ្ឋ បន្ថែមថា សម្រាប់ទិសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២៣ មន្ទីរនឹងបន្តជំរុញអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម ពិពិធកម្មដំណាំកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា បង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនិងស្តារប្រព័ន្ធស្រោចស្រពចាស់ៗឡើងវិញ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អញ្ជើញក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងកោតសរសើរដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តដូចក្នុងរយៈកាលកន្លងមកនេះ ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងការកំណត់ឲ្យបាននូវបញ្ហាប្រឈម បទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមានការចូលរួមសហការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសជលផល ព្រៃឈើ ទាំងក្នុងតំបន់អភិរក្ស តំបន់ព្រៃលិចទឹក ក៏ដូចជាក្នុងតំបន់ ដែលមានសក្តានុពលធនធានធម្មជាតិពាក់ព័ន្ធដទៃៗទៀត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

អញ្ជើញតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការរៀបចំសន្និបាតនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការចូលរួមពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដែលឤចចែករំលែកទស្សនៈ បទពិសោធន៍ បញ្ហាប្រឈមនានា និងកាលានុវត្តភាពថ្មីៗ ដើម្បីរិះរកវិធានការដោះស្រាយ និងកំណត់បណ្តាសកម្មភាពជាឤទិភាព ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យកាត់តែមានការរីកចម្រើនឡើងថែមទៀត ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ស្ថិតក្នុងបរិបទនេះ គោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល មានគោលនយោបាយ និងចក្ខុវិស័យប្រាកដប្រជា ក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.