Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

ដោយ Pothe Thun
19/12/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំឡុងសតវត្សទី១១នៃគ្រីស្ដសករាជ ទីក្រុងអង្គរមានរបស់ប្រើប្រាស់ ផលិតពីដែកជាច្រើន ដែលដែកទាំងនោះ យកមកពីតំបន់ផ្សេងៗគ្នា តែមិនមានប្រភពច្បាស់លាស់ ប៉ុន្តែចាប់ពីអំឡុងសតវត្សទី១២ នៃគ្រីស្ដសករាជមក វត្ថុប្រើប្រាស់ធ្វើពីដែកទាំងនេះ ត្រូវបានគេដឹងថាយកមកពីតំបន់ភ្នំដែក នៃខេត្តព្រះវិហារទាំងអស់ នេះបើតាមការឱ្យដឹងពីក្រុមអ្នកជំនាញផ្នែកលោហៈ ក្នុងពិព័រណ៍ឡស្លដែកបុរាណខ្មែរ នៅសាលាបារាំងចុងបូព៌ា ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

កញ្ញា ស្ទីវហ្វារី (Stepharie) អ្នកជំនាញផ្នែកលោហៈ នៃមជ្ឈមណ្ឌលស្រាវជ្រាវបារាំងចុងបូព៌ា បង្ហាញថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបារាំង បានរកឃើញថា តំបន់ភ្នំដែក នៃស្រុករវៀង ខេត្តព្រះវិហារ គឺជាកន្លែងដ៏សំខាន់បំផុត ក្នុងងការផលិតវត្ថុប្រើប្រាស់ធ្វើពីដែក ក្នុងសម័យអាណាចក្រខ្មែរ។ ជាពិសេស ភាគខាងត្បូង នៃតំបន់ភ្នំដែក គឺមានឡស្លដែកបុរាណប្រមាណជាង២០០០កន្លែង សម្រាប់ផលិតជាវត្ថុប្រើប្រាស់ សម្រាប់យកមកផ្គត់ផ្គង់នៅក្នុងទីក្រុងអង្គរនិងខេត្តដទៃទៀត ចាប់តាំងពីអំឡុងសតវត្សទី១៤រហូតដល់សតវត្សទី២០។

 

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងយ៉ាងខ្លីថា សម័យអង្គរ អាណាចក្រខ្មែរ ដែលរុងរឿងល្បីល្បាញនិងមានឥទ្ធិខ្លាំងដល់កំពូល គឺដោយសារតែពួកគេចេះស្លដែក យកមកផលិតជាសម្ភារៈប្រើប្រាស់បានច្រើនប្រភេទ ព្រមទាំងធ្វើជាអាវុធសម្រាប់ច្បាំង។ មួយផ្នែកទៀតគឺដោយសារតែខ្មែរមានកម្លាំងសត្វដំរី ប្រើប្រាស់សម្រាប់ការងារធ្ងន់ៗថែមទៀតផង។

សាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន នៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរនៅក្នុងសៀវភៅស្រាវជ្រាវឧស្សាហកម្មដែកបុរាណកម្ពុជាថាសម័យអង្គរគឺ ជាសម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលអ្នកស្រាវជ្រាវទូទៅ និយមកំណត់ យកកាលបរិច្ឆេទសម័យកាលនេះ ចាប់ពីដើមសតវត្សទី៩ (គ.ស ៨០២) រហូតដល់ សតវត្សទី១៥នៃគ្រីស្តសករាជ។ ភស្តុតាងខាងបុរាណវិទ្យាបង្ហាញថា ខ្មែរនាសម័យកាលនោះ មានការរៀបចំ សង្គមមួយប្រកបដោយសណ្តាប់ធ្នាប់ល្អប្រសើរជាង កាលពីស្ថិតនៅក្នុងសម័យកាលបុរេអង្គរ។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវ នៅមិនទាន់ហ៊ានអះអាងច្បាស់លាស់នៅឡើយទេ ថាតើជនជាតិខ្មែរ ឬជនជាតិដទៃ ដែលជាអ្នកដែលជំនាញខាងស្លដែកទាំងនោះ។ តែនាពេលបច្ចុប្បន្ន នៅជុំវិញតំបន់ភ្នំដែក និងនៅស្រុកឆែប ជាប់ព្រំដែនជាមួយប្រទេសឡាវ គេឃើញមានជនជាតិកួយជាច្រើនរស់នៅ ហើយជនជាតិកួយមួយចំនួន នៅចេះចាំជំនាញស្លដែកនេះនៅឡើយ។

អត្ថបទ និងរូបថត៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ខេត្តព្រះវិហារដែកសម័យអាណាចក្រអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.