Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

ដោយ Pothe Thun
20/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍៖ មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា សម្តេចតេជោសែន នាយករដ្ឋមន្ត្រី បានប្រគល់សមរភូមិមួយជូនដល់អាជ្ញាធរមីន ហើយត្រូវទទួលជ័យជម្នះជាដាច់ខាត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសសម្តេចតេជោ ចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០ គីឡូម៉ែត្រក្រឡាត្រូវតែដោះស្រាយបញ្ចប់ឲ្យអស់ពីទឹកដីកម្ពុជា។

ឯកឧត្តម លី ធុជ បានណែនាំឲ្យមន្រ្តីបុគ្គលិកអាជ្ញាធរមីន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការរៀបចំផែនការបោសសម្អាតមីន អោយអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់ ព្រមទាំងមានការទទួលស្គាល់ពីប្រមុខថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ផងដែរ។ ការជោគជ័យរយៈពេល ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ លោក ព្រំ សុភមង្គល ដែលចំណាយពេលវេលារបស់ខ្លួនចាប់តាំងពីការបង្កើតអាជ្ញាធរមីន និងដឹកនាំការងារប្រចាំថ្ងៃជាអគ្គលេខាធិការចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ការងារចំពោះមុខ លោក លី បញ្ញារិទ្ធិ៍ នឹងបន្តដឹកនាំការងារប្រចាំថ្ងៃរបស់អាជ្ញាធរមីន និងសូមជូនពរឲ្យទទួលជោគជ័យបន្ថែមទៀត ដើម្បីភាពរីកចម្រើនសកម្មភាពមីន និងស្ថាប័ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំ គ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ រៀបចំផែនការ និងវាយតម្លៃសកម្មភាពមីន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានគោលដៅរួមដើម្បីសម្រេចបាននូវកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ហើយគោលដៅឆ្នាំ២០២៥ គឺជាគោលដៅដែលមន្រ្តីគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងមូល មានការប្តេជ្ញាចិត្តខ្ពស់។
ការងារបោសសម្អាតមីនមនុស្សធម៌ គឺជាបេសកកម្មដ៏មោះមុតរបស់យើងទាំងអស់គ្នា ហើយក៏ត្រូវបានសហគមន៍សកម្មភាពមីននៅទូទាំងពិភពលោក ចាត់ទុកថាសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃបំផុតមួយ ផងដែរ។ រយៈពេល ៣០ឆ្នាំ នេះ គឺជាដំណើរដ៏វែងឆ្ងាយ នៃការបំពេញការងារយ៉ាងច្រើនអនេក ជាមួយភាពហ្មត់ចត់ ជាមួយធូលីដី ភ្លៀង កំដៅថ្ងៃ និងប្រឈមគ្រោះថ្នាក់បំផុត របស់បងប្អូនអ្នកដោះមីនយើង ដែលពោរពេញដោយជំនាញ និងការលះបង់កម្លាំងកាយចិត្តខ្ពស់។ ទោះបីយ៉ាងណា នេះគឺជាបេសកកម្ម និងការប្តេជ្ញាចិត្តរួមគ្នា ប្រកបដោយទឹកចិត្តសប្បុរស រវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ៕
អត្ថបទ និងវីដេអូ ៖ លោក យូ វង្ស

Tags: អាជ្ញាធរ​មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.