Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

ដោយ Pothe Thun
21/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខេត្តសៀមរាប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ខ.ប.ជ បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា ដល់ថ្នាក់ដឹកនាំអន្តរសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនគ្រីស និងសាសនានា) ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហានៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា ពិសេសអំពើរំលោភបំពានផ្លូវភេទលើកុមារ ដល់គ្រប់និកាយសាសនា ដើម្បីឱ្យមានការចូលរួមទប់ស្កាត់ សហការផ្តល់ពត៌មានពាក់ព័ន្ធនឹងបទល្មើសនានា ដែលបានកើតមាននៅក្នុងទីកន្លែងនៃសាសនានីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តទៅដល់សាសនិកក្រោមឱវាទ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ ព្រមទាំងមានការនិមន្តចូលរួមពី ព្រះមេគណខេត្ត មន្រ្តីទាំងពីរគណៈ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរកិច្ចការនារីខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាសនាឥស្លាម សាសនាគ្រីស និងសាសនានានា ក្នុងខេត្តសរុបចំនួន ៥២អង្គ/នាក់ នៅបន្ទប់ប្រជុំមន្ទីរធម្មការ និងសាសនាខេត្ត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ការរួបរួមសាមគ្គី ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា ក្នុងទស្សនវិស័យរួមគ្នាតែមួយ ក្នុងការលើកកម្ពស់ឯករាជ្យ អាព្យាក្រឹត្យភាព បូរណភាពទឹកដី ដើម្បីសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជានេះហើយ ទើបយើងបានពុះពារជម្នះគ្រប់ឧបសគ្គកន្លងមក រហូតប្រទេសជាតិយើងបានរួចផុតពីគ្រោះមហន្តរាយគ្រប់រូបភាពរហូតដល់សព្វថ្ងៃនេះ។ លោកស្រីបានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវស្មារតី សន្តោប្រណី សាមគ្គីធម៌ បើកទូលាយ យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរដល់មនុស្សផងគ្នា។ តួរយ៉ាងគ្រប់សាសនាទាំងអស់ តែងតែនាំមកជាប្រយោជន៍ដល់ការកសាងនូវសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងក្នុងសង្គម ព្រមទាំងពង្រឹងស្មារតីមនុស្សគ្រប់រូប កុំឱ្យទន់ជ្រាយ ផ្តេកផ្តួល ចំពោះបញ្ហា និងត្រូវរឹងប៉ឹងរួមគ្នាតស៊ូ ជម្នះឧបសគ្គ ដោយមិនចុះចាញ់ ការញុះញង់បំពុលសង្គមពីក្រុមជនអគតិឱ្យបែកបាក់គ្នា និងឈានទៅដល់គ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាននោះឡើយ។ មួយវិញទៀត ថ្នាក់ដឹកនាំសាសនានីមួយៗ តែងតែផ្សារភ្ជាប់នឹងការអប់រំផ្លូវចិត្ត ដល់សាសនិកក្រោមឱវាទគ្រប់ជំនឿ និងនិកាយសាសនា ឱ្យចេះគោរព ស្រឡាញ់ សន្តោស ឱ្យតម្លៃគ្នា និងជួយគ្នាទៅវិញទៅមកដោយឥតរើសអើង និងអាចរស់នៅជាមួយគ្នាដោយសុខសាសន្ត នៅតាមគ្រួសារក្នុងសហគមន៍យ៉ាងល្អប្រសើរ។ លោកស្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនានៅកម្ពុជា ដែលតែងឯកភាព សហការគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់។

បន្ថែមពីនោះ លោកស្រីអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់គ្រប់សាសនាទាំងអស់នៅក្នុងខេត្តសៀមរាប ត្រៀមចូលរួមរៀបចំទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ និងជួយផ្សព្វផ្សាយបន្តទៅដល់សាសនិកក្រោមឱវាទរៀងៗខ្លួន អំពីបញ្ហានៃអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនានា សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាពនៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តសៀមរាបរបស់យើង។ លើសពីនោះទៅទៀតលោកស្រី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ថា សូមកុំយកសាសនា ឬទីកន្លែងសាសនាដើម្បីធ្វើជាអាជីវកម្ម សម្រាប់ធ្វើការកេងប្រវ័ញ្ច ឬសម្រាប់ធ្វើការរំលោភបំពាននានា មួយវិញទៀតអ្នកគ្រប់គ្រងនៅតាមបណ្តាសាសនានីមួយៗត្រូវធ្វើការត្រួតពិនិត្យ និងរៀបចំឱ្យបានត្រឹមត្រូវទៅតាមច្បាប់ របស់សាសនា និងច្បាប់នៃព្រះរាជណាចក្រកម្ពុជា ជៀសវាងមានជនខិលខួចឆ្លៀតឱកាសយកទីតាំងសាសនា ដើម្បីប្រព្រឹត្តបទល្មើស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក លីវ សាន្ត

Tags: ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.