Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

ដោយ Pothe Thun
21/12/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកលក់ដូរវត្ថអនុវស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរ នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ និងសប្បាយចិត្ដ បន្ទាប់ពីទីផ្សារវត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរបានចាប់ផ្ដើមកំរើកទីផ្សារឡើងវិញជាបន្ដបន្ទាប់។

អ្នកលក់ដូរនៅក្នុងផ្សារផលិតផលកម្ពុជា បានឱ្យដឹងថា ក្នុងរយ:ពេល ៣ខែចុងក្រោយនេះ ការលក់វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលកូនខ្មែរ មានទីផ្សារល្អ ពោលបានចាប់ផ្ដើមមានអ្នកទេសចរទិញច្រើន បើធៀបពីឆ្នាំមុនៗ ដែលបានរាតត្បាតដោយសារជំងឺកូវីដ-១៩។ពួកគាត់បន្ដថា ជារៀងរាល់ថ្ងៃនេះ មានអ្នកទេសចររាប់រយនាក់ទៅរកវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារផលិតផលកម្ពុជានោះ ប៉ុន្ដែភាគច្រើនជាអ្នកទេសចរអន្ដរជាតិ ខណ:ដែលអ្នកទេសចរជាតិមិនសូវស្គាល់ផ្សារនេះនឡើយទេ។ ពួកគាត់បន្ថែមថា ការដំណើរនៃការលក់វត្ថុអនុស្សាវរីយ៍នេះ បង្ហាញពីភ្ញៀវទេសចរ ចាប់ផ្ដើមកើនឡើងច្រើនគួរជាទីមោទក: នៅក្នុងខេត្ដសៀមរាប។ ជាមួយគ្នានោះ ពួកគាត់បានអំពាវដល់អ្នកទេសចរជាតិ ដែលទៅកំសាន្ដនៅខេត្ដសៀមរាប ចូលរួមគាំទ្រផលិតផលកូនខ្មែរ ដែលមានផលិតអនុស្សាវរីយ៍ជាច្រើន នៅក្នុងផ្សារផលិតផលកម្ពុជា។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា បានឱ្យដឹងថា កន្លែងលក់វត្ថុអនុស្សាវរីយ៍នេះ បានចាប់ផ្ដើមបើកឡើងវិញ កាលពីដើមខែមករាឆ្នាំ២០២២នេះ ហើយវាបានដំណើរការដោយមានអ្នកទេសចរជាបន្ដបន្ទាប់រហូតដល់ពេលនេះ បន្ទាប់ពីបានបិទមួយរយ:ដោយសារការរាត្បាតសកលនៃជំងឺកូវីដ-១៩។ លោកបន្ថែមថា ភ្ញៀវទេសចរអន្ដរជាតិភាគច្រើន ពួកគាត់បានទៅស្វែងរកវត្ថុអនុស្សាវរីយ៍នៅពេលយប់ ដោយចាប់ផ្ដើមពីម៉ោង ៦ល្ងាចទៅ ហើយនៅក្នុងផ្សារនេះគឺជាផលិតផលវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាត។លោកបានសម្ដែងការសប្បាយចិត្ដ ដោយមានលំហូរទេសចរអន្ដរជាតិនេះ ហើយនៅពេលខាងមុខឆាប់ៗនេះ លោកសង្ឃឹមថា វិស័យទេសចរបានរស់ឡើងវិញ។ លោកក៏បានអំពាវដល់ពលរដ្ឋខ្មែរ ចូលរួមលើកកំពស់ផលិតផលខ្មែរ ខណ:ដែលអ្នកទេសចរអន្ដរជាតិ ពួកគាត់ចាប់អារម្មណ៍ និងគាំទ្រខ្លាំងនូវសម្ភារ:ស្នាដៃកូនខ្មែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ផ្សារផលិតផលកម្ពុជា មានទីតាំងនៅជិតសាលារៀន១០មករា ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលមានលក់សម្ភារ:អនុស្សាវរីយ៍៩០ភាគរយ បន្ទាប់ពីប្ដូរទីតាំងចេញពីខាងស្ទឹងសៀមរាប។ ការបើកដំណើរការផ្សារនេះ មានគោលបំណងចង់ឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលពីការលក់ផលិតផលខ្មែរ ឱ្យអ្នកទេសចរ។ ជាមួយគ្នានេះ ក៏ជាកន្លែងមជ្ឍមណ្ឌលបង្រៀនអាជីវកម្មខ្នាតតូច ដែលអាចឱ្យប្រជាពលរដ្ឋខ្មែរក្លាយខ្លួនជាអាវជីកម្មខ្នាតធំ និងមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវ មានគំនិតច្ឆៃប្រឌិតវត្ថុអនុស្សាវរីយ៍ ដែលមានការទទួលស្គាល់ស្នាដៃរបស់ខ្លួនលើពិភពកលោក។ លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា ផ្សារផលិតផលកម្ពុជា ប្រមូលផ្តុំស្នាដៃផលិតដោយដៃរបស់កូនខ្មែរ ដែលមានទេពកោសល្យ មកពីសិប្បកម្ម និងតាមសហគមន៍មួយចំនួន ក្នុងខេត្តសៀមរាប ហើយផលិតផលរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលត្រូវបានផលិតដោយស្នាដៃកូនខ្មែរ ជំនាន់ក្រោយពោរពេញដោយទេពកោសល្យល្អប្រសើរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: វត្ថអនុវស្សាវរីយ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.