Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

ដោយ Pothe Thun
22/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងវត្តមានសមាជិកសមាជិកាក្រុមការងារ ដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុប បំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ និងការពង្រឹងតួនាទីក្រុមការងារឆ្លើយតបទៅនឹងជំងឺគ្រុនចាញ់ឲ្យទាន់សភាពការ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឲ្យដឹងថា ការធ្វើតេស្តស្រាវជ្រាវជំងឺគ្រុនចាញ់នៅតាមស្រុកប្រតិបត្តិ គឺមានការធ្លាក់ចុះបន្តិច ជាពិសេស គឺការធ្វើតេស្តដោយ HCs។ នៅឆ្នាំ២០២២នេះ ទាំងមណ្ឌលសុខភាព ទាំងអ្នកស្ម័គ្រចិត្តធ្វើការជាមួយជំងឺគ្រុនចាញ់ គឺយើងបានស្រាវជ្រាវរកអ្នកដែលមានគ្រុនចាញ់បានចំនួន ៦៤.៤៩៨នាក់។ ក្នុងនោះមន្ត្រីសុខភាពបានធ្វើតេស្តស្រាវជ្រាវចំនួន ៣៦.៨២៦នាក់ ចំណែកអ្នកស្ម័គ្រចិត្តតាមភូមិនោះ គឺពួកគាត់ធ្វើបានចំនួន ២៦.៧៧៧នាក់ដែរ ក្នុងចំណោមជាង ៦ម៉ឺននាក់នោះ គឺយើងរកឃើញវិជ្ជមាន ២៤ករណី ចំនួននេះមានច្រើនជាងឆ្នាំមុនៗកន្លងទៅ ព្រមទាំងមានប្រភេទ Pf ដែលជាប្រភេទធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត បន្ថែមថា ពាក់ព័ន្ធនិងជំងឺគ្រុនចាញ់នេះ បើកើតមានទៅលើបុគ្គលណាម្នាក់ហើយ គឺមិនអនុញ្ញាតឲ្យមន្ទីរពេទ្យ ឫគ្លីនិកឯកជនណាព្យាបាលឡើយ និងមិនត្រូវទុក្ខអ្នកអ្នកជំងឺឲ្យនៅកន្លែងរបស់ខ្លួនទេ ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋ ទើបមានថ្នាំងព្យាបាលចំពោះជំងឺគ្រុនចាញ់គ្រប់ប្រភេទបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបង្ហាញថា យើងត្រូវចូលរួមទប់ស្កាត់ការពារបញ្ហាជំងឺគ្រុនចាញ់នេះទាំងអស់គ្នា ដើម្បីលុបបំបាត់នៅឆ្នាំ២០២៥ ទាំងអស់គ្នា ចំពោះជំងឺគ្រុនចាញ់នេះ មិនមែនមានតែនៅប្រទេសយើងទេ គ្រាន់តែថានៅតាមបណ្តាប្រទេសមួយចំនួន ក៏មានកើតជំងឺគ្រុនចាញ់នេះដែរ ដោយឡែកសម្រាប់ក្រុមការងាររបស់យើងដែលបានធ្វើសកម្មភាពចុះផ្សព្វផ្សាយ ក៏ដូចជាការចែកមុង នៅតាមបណ្តាមណ្ឌលសុខភាព ឬក៏តាមបណ្តាឃុំស្រុកនានា ក្នុងខេត្តសៀមរាប គឺយើងចែកមុងបានចំនួនរហូតដល់ទៅ ៦៩មុង ជាពិសេសអាជ្ញាធរភូមិឃុំ និងស្រុកប្រតិបត្តិមួយចំនួនក្នុងខេត្តយើង ធ្វើយ៉ាងណាចូលរួមផ្សព្វផ្សាយអប់រំពាក់ព័ន្ធជំងឺគ្រុនចាញ់ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានផុសផុលជាមួយការរីករាលដាលនៃជម្ងឺគ្រុនចាញ់នេះ៕

អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​គ្រុនចាញ់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.