Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

ដោយ Pothe Thun
22/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកពាក់ព័ន្ធដែលធ្វើការងារលើផ្នែកកិច្ចការពារកុមារថ្នាក់ជាតិ បានសហការជាមួយអង្គការសង្គមស៊ីវិល រៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នៅការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ “ក.ជ.ក” មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងផ្តល់ការឯកភាពលើឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃ លើកកម្ពស់ការចូលរួមរបស់ក្រសួង ស្ថាប័ន ក្នុងការប្រើប្រាស់ឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារឱ្យមានប្រសិទ្ធភាព។ លើកកម្ពស់ការប្រតិបត្តិការពិនិត្យតាមដាន និងវាយតម្លៃសម្រាប់ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ ស្របតាមអនុសាសន៍អង្គការសហប្រជាជាតិ។ ឯកឧត្ដម បានបន្ដថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម នៃអនុសញ្ញា ស្តីពីសិទ្ធិកុមារមួយចំនួនទៀត រួមមាន ពិធីសារស្តីពីការចូលរួមរបស់កុមារ នៅក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២។ជាមួយគ្នានោះ អនុសញ្ញាស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការ នៅឆ្នាំ១៩៩៩។ អនុសញ្ញា ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧។ ជាមួយគ្នានោះ កម្ពុជាក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ WePROTEC នៅទីក្រុងអាប៊ុយដាប៊ី ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអនឡាញ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កាលពីឆ្នាំ២០១៩ផងដែរ។ ឯកឧត្ដម បានបញ្ជាក់ថា ក្នុងនាមជាប្រទេសហត្ថលេខី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងផែនការអភិវឌ្ឍតាមវិស័យរយ:ពេលវែង និងមធ្យមផ្សេងៗទៀតទាក់ទងទៅនឹងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ និងធានាសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦ -២០៣០ ហើយក៏មានការបង្កើតយន្តការការពារកុមារ ដែលមានលក្ខណ: ប្រទាក់ក្រឡាជាពហុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបគ្រោះមហន្តរាយភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក ការទុកកូនចោល និងការជាប់ពន្ធនាគាររបស់ឪពុកម្តាយ ជាហេតុធ្វើឱ្យកុមារទទួលរងនូវបញ្ហាប្រឈមនានា រួមមាន កុមារបែកចេញពីគ្រួសារ ការជួញដូរ អំពើហិង្សា ការគំរាមកំហែង ការរំលោភបំពានទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ រួមទាំងការកេងប្រវ័ញ្ចគ្រប់ទម្រង់។


សូមរំលឹកថា ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ បន្ទាប់មកនៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ជាយន្តការសម្របសម្រួល ពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ជាពិសេស ការអនុវត្តអនុសាសន៍របស់គណ:កម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ កម្ពុជាមានកាតព្វកិច្ចធ្វើរបាយការណ៍លើកដំបូងក្នុងរយ:ពេល ២ឆ្នាំបន្ទាប់ពីបានផ្តល់សច្ចាប័ន និងធ្វើរបាយការណ៍ទៀងទាត់ តាមកាលកំណត់រៀងរាល់ ៥ឆ្នាំម្តង។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រពន្ធ័ទិន្នន័យកុមារឱ្យបានទូលំទូលាយ ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ដោយកំណត់ជាច្រកចេញចូលតែមួយ នៃការងារដែលផ្តោតលើវិស័យកុមារ និងត្រូវពង្រឹងការសម្របសម្រួលការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយ ដោយពិនិត្យ និងបែងចែកអនុសាសន៍ទៅក្រសួង ស្ថាប័ន ព្រមទាំងជំរុញឱ្យក្រសួង ស្ថាប័ន ដាក់បញ្ចូលគ្រប់អនុសាសន៍ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ទៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធានាថាកុមារគ្រប់រូបទទួលបាននូវសុខុមាលភាព និងសុវត្ថិភាពស្មើៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: សិទ្ធិ​កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.