Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

ដោយ Pothe Thun
21/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
115
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២២នេះ ឃុំពង្រលើ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ០៣ខ្សែប្រវែង១,៦៧៥ គ.ម ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការចំនួន០៧។

លោក ខៀវ ប៊ុនឈឿន ប្រធានគណ:កម្មការលទ្ធកម្មឃុំពង្រលើ មានប្រសាសន៏ថាគណៈកម្មការលទ្ធកម្មនឹងពិនិត្យសុពលភាពនៃសំណើដេញថ្លៃ ពិនិត្យមើល ថាតើសំណើដេញថ្លៃទាំងនេះបានដាក់ដេញថ្លៃ ដោយអ្នកដេញថ្លៃដែលមាន សិទ្ធិក្នុងការចូលដេញថ្លៃដែរឬទេ ពិនិត្យមើល ថាតើសំណើដេញថ្លៃបានបំពេញត្រឹមត្រូវដែរឬទេ
និង ពិនិត្យមើល ថាតើសំណើដេញថ្លៃមានភ្ជាប់មកជាមួយនូវលិខិតធានាប្រាក់កក់ធានាការ ដេញថ្លៃ សេចក្តីប្រកាសស្តីពីក្រមសីលធម៌ ការមិនក្លែងបន្លំ និងការមិនប្រព្រឹត្តិអំពើពុករលួយ និង ប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព ។សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃដែលមានសុពលភាព និងបានដាក់តម្លៃដេញថ្លៃទាប ជាងគេបំផុត។

ប្រធានគណ:កម្មការលទ្ធកម្មឃុំ ពង្រលើ បានឲ្យដឹងថា គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ០៣ខ្សែប្រវែង១,៦៧៥ គ.ម ទទឹង៦ម៉ែត្រ គម្រាស់គ្រួសក្រហម ០.១៥ម៉ែត្រ សាងសង់លូមូលទោលកាត់មុខផ្លូវចំនួន០៤កន្លែង លូការពារផ្លូវ៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ដែលមានតម្លៃប៉ាន់ស្មានចំនួន ១៤៣.៤០២.៦៨១រៀល ដែលនៅពេលនេះមានក្រុមហ៊ុនចំនួន៧ បានចូលរួមដេញថ្លៃ រួមមាន ៖ ១. ក្រុមហ៊ុន អំ ឡូ , ២. ហ៊ូរ ឆូយ, ៣. AMRL ៤. រស់ ចំរើន ៥.GSB ៦.ម៉ូវ សៀកផៃ ៧.អ៊ីង លីសួរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយពីពិនិត្យ និង ពិភាក្សារួច គណៈកម្មការលទ្ធកម្មឃុំ បានរកឃើញថា ក្រុមហ៊ុន អំ ឡូ ទទួលបានតម្លៃទាបទី១ ក្នុងទឹកប្រាក់ចំនួន ១០៦,០២៧,៩០០ រៀល ក្រុមហ៊ុន GSB ទទួលបានតម្លៃទាបទី២ ក្នុងទឹកប្រាក់ចំនួន ១០៦,១២៥,០០០ រៀល ក្រុមហ៊ុន AM RL ទទួលបានតម្លៃទាបទី៣ ក្នុងទឹកប្រាក់ចំនួន ១១៣,២៣០,៤០០ រៀល ក្រុមហ៊ុន រស់ ចំរើន ទទួលបានតម្លៃទាបទី៤ ក្នុងទឹកប្រាក់ចំនួន ១១៦,៥៤០,០០០ រៀល ក្រុមហ៊ុន ម៉ូវ សៀកផៃ ទទួលបានតម្លៃទាបទី៥ ក្នុងទឹកប្រាក់ចំនួន ១១៨,៥៩០,៤០០ រៀល ចំណែកក្រុមហ៊ុនចំនួនពីរទៀតការដេញថ្លៃគ្មានសុពលភាព។

លោក ទុំ មិញ តំណាងក្រុមហ៊ុន អំ ឡូ ដែលទទួលបានតម្លៃទាបទី១នោះ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់បច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យាស្រាប់ ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ

Tags: ឃុំពង្រលើដេញថ្លៃផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.